Riot Gamesបានធ្វើការផ្លាស់ប្តូរផែនការរបស់ខ្លួនសម្រាប់ការប្រកួតជើងឯកLeague of Legends ឆ្នាំ ២០២១ ។ ព្រឹត្តិការណ៍នេះត្រូវបានគេសន្មត់ថានឹងប្រព្រឹត្តទៅនៅប្រទេសចិនសម្រាប់ឆ្នាំទី ២ ជាប់ៗគ្នា ប៉ុន្តែការប្រកួតពាន់រង្វាន់នេះបានកំពុងផ្លាស់ប្តូរទៅកាន់ទ្វីបអឺរ៉ុប។

ការប្រកួតពាន់រង្វាន់ពិភពលោកឆ្នាំ ២០២១ ត្រូវបានគេសន្មត់ថានឹងប្រព្រឹត្តទៅនៅទីក្រុងចំនួន ៥ នៅទូទាំងប្រទេសចិន ដោយបញ្ចប់នៅទីក្រុងស៊ិនជិននៅខែវិច្ឆិកា បន្ទាប់ពីត្រូវបានប្រកាសជាលើកដំបូងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៨។ តែដោយសារតែការរីករាលខ្លំាងនៃ Covid-19 នៅចិន Riotបានសម្រេចផ្លាស់ប្តូរទៅធ្វើនៅអឺរ៉ុប ដោយRiotមិនបានបង្ហាញឱ្យច្បាស់ពីកន្លែងណានៅអឺរ៉ុបទេ។  Riot​នឹងបង្ហាញព័ត៌មានលំអិតអំពីការប្រកួតLeague of Legends World Championship ២០២១ នៅប៉ុន្មានថ្ងៃឬប៉ុន្មានសប្តាហ៍ខាងមុខនេះ។

Source: /www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports