League of Legends: Wild Rift វាគឺជាហ្គេមទូរស័ព្ទចល័តLeague of Legends ដែលជាហ្គេមពេញនិយមបំផុតមួយនៅលើពិភពលោក។ ខ្ញុំនឹងបង្ហាញពីរបៀបលេងផ្តល់ជូននៅខាងក្រោម។

មុននឹងយើងបង្ហាញពីហ្គេមនេះ យើងគួរស្វែងយល់ពីVersion របស់ហ្គេម ដែលប្រើប្រាស់នៅលើកុំព្យួទ័រជាមុនសិន។  Gameនេះត្រូវបានចេញផ្សាយជិត១០ឆ្នាំមកហើយ។ ជាហ្គេមវាដែលគេពេញនិយមមួយនៅទូទាំងពិភពលោកចាប់តាំងពីឆ្នាំ 2013​ដែលពេលនោះ គេអាចលេងវាបាននៅលើកុំព្យូទ័រតែប៉ុណ្ណោះ។ ដោយសារតែពេលនោះ League of Legendsត្រូវបានបង្កើតសម្រាប់តែVersion កំុព្យូទ័រ។ រហូតដល់ឆ្នាំ 2019មក ការលេងហ្គេមតាមទូរស័ព្ទដៃចល័តបានក្លាយជាទិសដៅចម្បងមួយហើយចក្ខុវិស័យមួយនេះ ក៍ទទួលបានការចាប់អារម្មណ៍កាន់តែខ្លំាងឡើងៗ League of Legendsក៏ត្រូវបានក្រុមហ៊ុនបង្កើតជាVersion សម្រាប់លេងនៅលើទូរស័ព្ទដៃជាផ្លូវការនៅក្នុងខែតុលាឆ្នាំ២០២០។

បន្ថែមពីនេះ ចំណុចស្នូលនៃភាពពេញនិយមនេះគឺGameplay, Hero, item, teamwork, Map, Skill  ដែលលក្ខណៈទំាំងអស់នេះហើយ ធ្វើអោយហ្គេមមានភាពលេងធ្លោ និងអាចដំណើរបានយ៉ាងល្អជាមួយនឹងផ្ទំាងអេក្រងនៅលើទូរស័ព្ទ។ កាន់តែពិសេស យើងក៏អាចលេងហ្គេមប្រភេទនេះ ទំាំងនៅលើVersion ទូរស័ព្ទ និងកំុព្យូទ័របានដែរ។

របៀបណាការលេងហ្គេម

ឥឡូវនេះខ្ញុំនឹងពិពណ៌នាសង្ខេបនៃការលេងហ្គេម និងវគ្គប្រយុទ្ធខ្លះៗ។បន្ទាប់ពីយើងបានPlay ហើយចាប់ផ្តើមFind Match Start រួចហើយAccept,វានឹងទាមទារអោយយើងជ្រើសរើសយកHeroមួយដើម្បីត្រៀមចូលលេង។ ទន្ទឹមនឹងនោះ វានឹងបង្ហាញSkill ខាងស្តាំ ហើយវាក៏នឹងRecommend itemមួយចំនួនអោយយើងប្រើប្រាស់ ព្រមទំាំងtalentsផងដែរ។ សម្រាប់talents វាទាមទារអោយយើងតម្រូវអោយsummoners មានLevel 10ឡើង ទើបអាចដោះសោរបាន។

បន្ថែមពីនេះ ពេលដែលយើងចូលលេង យើងនឹងឃើញមានSkill ទំាង៤ស្ថិតនៅខាងស្តាំ ភ្ជាប់មកជាមួយនឹង Skillបន្ថែមចំនួន២(spell ) ដែលនៅខាងក្រោម។ ម្យ៉ាង នៅក្នុងleague of Legendនេះមានចែកជា៣ផ្លូវ ផ្លូវក្រោម ផ្លូវកណ្កាល និងផ្លូវលើ។ ក៏ប៉ុន្តែ យើងក៏អាចជ្រើសរើសផ្លូវព្រៃសម្រាប់Farm បានផងដែរ។ គោលដៅរបស់យើងគឺត្រូវទៅបំផ្លាញបន្ទាយរបស់សត្រូវម្តងមួយៗរហូតដល់បន្ទាយធំ។ ដោយជាដំបូង យើងត្រូវធ្វើអោយLevel Hero របស់យើងកើនឡើងជាមុនសិន ដោយចាប់ផ្តើមពីLevel 1 ទៅLevel 5 ដើម្បីអាចទទួលបានSkill ទំាំង៤។ បន្ទាប់ពីនេះ យើងត្រូវទិញitem ដើម្បីបង្កើននូវថាមពលដល់Hero យើង។ ការទិញitemនេះ យើងអាចទិញបានតែនៅក្នុងបន្ទាយរបស់យើងតែប៉ុណ្ណោះ។  ចំពោះផែនទីគឺស្ថិតជំហៀងខាងឆ្វេង ខណៈដែលនៅខាងក្រោមគឺមានកាក់មាស ដែលទទួលបានពីការប្រយុទ្ធ។

ការប្រៀធៀប និង​ ការបង្ហាញពីហ្គេម League of Legends: Wild Rift

យើងឃើថាversion របស់League of Legendsនៅលើទូរស័ព្ទដៃ មានលក្ខណៈខុសគ្នាច្រើនពីVersion នៅលើកំុព្យូទ័រ។ លក្ខណៈខុសគ្នាដំបូងនោះគឺ នៅលើកំុព្យូទ័រវាមានitem និងhero ច្រើន ដែលអាចអោយអ្នកលេងមានជម្រើស រើសតាមបំណង។ ខណៈ Version ទូរស័ព្ទជម្រើសនៅមានកម្រិតនៅឡើយ នេះក៏ប្រហែលជាVersion នៅលើស្មាតហ្វូនទើបតែបង្កើតប៉ុន្មានឆ្នាំនេះដែរ។មួយវិញទៀតនោះគឺ នៅលើកំព្យូរទ័រយើងអាចមើលឃើញឈាម Mana និងitem ដែលយើងទិញបំពាក់Hero យើង ខណៈដែលនៅលើទូរស័ព្ទវិញ វាទាមទារអោយយើងចុច VS លើទើបអាចមើលឃើញបាន។

បើយើងប្រៀបនឹងMobile Legend, ហ្គេមទំាងពីរនេះមានលក្ខណៈប្រហាក់ប្រហែលគ្នា ដូចជាGameplay Skill Heroជាដើម។ ក៏ប៉ុន្តែ លក្ខណៈដែលមិនដូចគ្នាគឺត្រង់ថា League of Legend នេះមានទម្រង់detail ជាង ជាពិសេសgraphic, Background, សកម្មភាពmovement របស់Hero ព្រមទំាំងskill  ដែលវាអនុញ្ញាតអោយយើងមើលឃើញបានច្បាស់។ ចំណែកឯ ល្បឿងនៃHero នីមួយៗមានលក្ខណៈលឿនជាងMobile Legend។ ចំពោះitemវិញគឺសម្បូរបែប ហើយយើងក៏ងាយនឹងទទួលបានកាក់រហ័សជាងមុនសម្រាប់build hero របស់យើងដែរ។ បន្ទាប់ពីយើងបានលេងហ្គេម League of Legend នេះ, យើងនឹងកាន់តែយល់ច្បាស់ ថាហ្គេមងាយជាងMobile Legend ទៅទៀត។

ហ្គេមនេះអោយយើងលេងនៅលើទូរសព័្ទពេញដៃតែម្តង ទំាំងប៉ូតុងសម្រាប់បញ្ជារ ប៉ូតុងSkill, គឺស្ថិតនៅទីតាំងដែលសាកសម និងងាយស្រួលលេងជាខ្លំាង។បន្ថែមពីនេះ សំលឹងទៅមើលផែនទី វាត្រូវបានបញ្ចូលនូវពត៌មានយ៉ាងលម្អិត ដូចជាកន្លែងសម្រាប់Farm,​ ទន្លេ, ផ្លូវព្រៃ, ម៉ប,កូនទ័រ និងបន្ទាយទំាង២។ បើនិយាយដល់ Hero, នៅក្នុងleague of Legend នេះមានHeroសរុបជា១៥០ ហើយក៏នឹងកើនឡើងលើសពីនេះនាពេលអនាគតផងដែរ។

ចាប់តាំងពីការចេញផ្សាយសម្រាប់Versionទូរស័ព្ទចល័តជាងកន្លះឆ្នាំនេះមកLeague of Legends មិនទាន់ត្រូវបានធ្វើបច្ចុប្បន្នភាពHero អោយច្រើនដូចទៅនឹងVersion កំុព្យូរទ័រនូវឡើយ ប៉ុន្តែគុណភាពនៃហ្គេមពិតធ្វើអោយអ្នកលេងជាច្រើនសរសើរមិនដាច់ពីមាត់។ ក្រុមហ៊ុនក៏កំពុងតែកែតម្រូវដំណើរប្រតិបត្តិការ ដើម្បីអោយអ្នកលេងទំាំងអស់អាចរីករាយជាមួយនឹងគុណភាពរូបភាពក្នុងកម្រិត60FPS ។

 ការវាយតម្លៃជាទូទៅនៃហ្គេមមាន៨ពិន្ទុ។ទោះបីជាហ្គេមល្អខ្លាំងក៏ដោយក៏មានវីរបុរសតិចដែរ។ប្រសិនបើអ្នកជាកីឡាករដែលចូលចិត្តលេងហ្គេមទូរស័ព្ទអ្នកត្រូវតែសាកល្បងលេងហ្គេមនេះ។ ដោយឡែក ចំពោះការវាយតម្លៃជាទូទៅទៅលើហ្គេមនេះ ខ្ញុំអោយ៨ពិន្ទុ។ទោះបីជាហ្គេមនេះមានលក្ខណៈល្អខ្លាំងក៏ដោយ តែHero នៅមានចំនួនតិចនៅឡើយដែរ។ប្រសិនបើអ្នកទំាំងអស់ជា អ្នកដែលចូលចិត្តលេងMobile Legend,  អ្នកគួរតែសាកល្បងលេងហ្គេមនេះម្តង ដើម្បីទទួលបានបទពិសោធថ្មី។