ការលេចធ្លាយបង្ហាញថា  League of Legends បន្ថែម Skin High Noon ថ្មីសម្រាប់ Samira, Viktor, Tahm Kench, និង Twitch
នៅក្នុងវីដេអូមុន អ្នកតាមដាននិងអ្នកនៅក្នុងសហគមន៍ Big Bad Bear បាននិយាយថា ជាមួយនឹង Patch 12.9  MOBA នឹងទទួលបានគ្រឿងតុបតែង High Noon ថ្មី។

Written by Vichea

05/11/2022

League of Legends ត្រូវបានគេប៉ាន់ស្មានថានឹងទទួលបានស្បែក (Skin) ថ្មីចំនួន 13 មកជាមួយនៅក្នុង Patch 12.9 ថ្មី។ ស្បែកថ្មីចំនួន 5 នឹងក្លាយជាកម្មសិទ្ធិរបស់ High Noon collection ។

នៅក្នុងវីដេអូមុន អ្នកតាមដាននិងអ្នកនៅក្នុងសហគមន៍ Big Bad Bear បាននិយាយថា ជាមួយនឹង Patch 12.9  MOBA នឹងទទួលបានគ្រឿងតុបតែង High Noon ថ្មី។ អ្នកផ្ដល់ព័ត៌មានលេចធ្លាយបានបង្ហាញនូវឈុតខ្លីៗរបស់ Leona, Katarina, Mordekaiser, Talon និង Varus ជាការបន្ថែមដែលអាចកើតមាន ហើយក្រោយមកបានក្លាយជាការពិត ខណៈដែល Riot បានប្រកាសជាផ្លូវការពីរបីថ្ងៃក្រោយមក។

នៅក្នុងវីដេអូថ្មីៗនេះ Big Bad Bear បានបង្ហាញឱ្យឃើញ Samira, Viktor, Tahm Kench, Sion និង Twitch ក៏នឹងក្លាយជាអ្នកទទួលស្បែក (Skin) High Noon ផងដែរ។

ខណៈពេលដែលមិនមានព័ត៌មានផ្លូវការពីការពី Riot ទាក់ទងនឹងបញ្ហានេះនៅឡើយទេ តែតាមអ្នកលេចធ្លាយគេបញ្ជក់ថា ប្រាកដណាស់ថាស្បែកទាំងនេះពិតជាកំពុងនឹងជិតមកដល់ LOL មែន ហើយនឹងអាចផ្សាយបន្តផ្ទាល់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

ស្បែក League of Legends High Noon ច្រើនទៀតអាចនឹងមានសម្រាប់ការអាប់ដេតនាពេលអនាគត

ដោយសារតែ Big Bad Bear មានភាពល្បីល្បាញចំពោះការលេចធ្លាយត្រឹមត្រូវចំពោះព័ត៌មានរបស់ពួកគេ ដូច្នេះហើយមានមនុស្សជាច្រើននៅក្នុងសហគមន៍ (community) League of Legends បានជឿជាក់ថា Samira, Viktor, Tahm Kench និង Twitch នឹងទទួលបាននូវឆុតក្រៅថ្មីនៅពេលឆាប់ៗនេះ។

នៅពេលពិពណ៌នាអំពីឆុតក្រៅ និងគោលគំនិតមួយចំនួន Big bad Bear បាននិយាយថា High Noon Samira នឹងមានឆុតក្រៅជាមួយនឹងសោភ័ណភាពអាក្រក់។ លើសពីនេះ គំនិតរបស់ High Noon Tahm Kench និង High Noon Sion ក៏ត្រូវបានចំអកបន្តិចនៅក្នុងសិល្បៈរបស់ Leona ដែលធ្វើឱ្យវាទំនងជាថាស្បែកក្រៅរបស់ពួកវានឹងមកដល់ក្នុងពេលឆាប់ៗនេះ។

ម៉្យាងវិញទៀត High Noon Viktor អាចត្រូវបានរចនាឡើងដោយបង្ហាញពីអំពីគំនិតនៃអ្នកព្យាបាលរោគនៅមជ្ឈិមសម័យ ឬវេជ្ជបណ្ឌិត Plague Doctor ពីឋាននរក។ ដោយ Twitch គឺជា Harbinger ចុងក្រោយដែលដើរជាមួយនឹងការស្លាប់នៅខាងគាត់ ដូចដែលរឿងព្រេងរបស់ Skin នឹងការណែនាំបានបង្ហាញ។

ប្រសិនបើស្បែក High Noon ជាការពិតនោះ ក៏យើងមិនទាន់ប្រាកដទេថានៅពេលណាដែល Riot Games នឹង បង្ហាញស្បែក High Noon ថ្មីទៅកាន់ League of Legends ជាផ្លូវការ។ ទោះជាយ៉ាងណាក៏ដោយ ការរំពឹងទុកចង្អុលទៅ Patch 12.10 និង 12.11 ។

ប្រភព៖ Sportskeeda

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …