League of Legends: Wild Rift នឹងដាក់អោយទាញយកលេងសាកល្បងនៅថ្ងៃទី 27 ខែតុលាខាងមុខនៅលើ Android និង iOS នៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2020 ខាងមុខនេះជាផ្លូវការនៅតាមប្រទេសមួយចំនួនដូចជាប្រទេស ជប៉ុន, កូរ៉េ, សឹង្ហបូរី, ហ្វីលីពីន, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី ថៃ និងប្រទេសកម្ពុជា។ លើសពីនេះទៅទៀតបើយោងតាមគេហទំព័រផ្លូវការរបស់ Riot Games ក៏បានបញ្ជាក់ឲ្យយើងដឹងផងដែរថា ប្រទេសកម្ពុជា, មីយ៉ាន់ម៉ា, ឡាវ, ប្រ៊ុយណេ និងទីម័រខាងកើត ក៏អាចចូលរួមសាកល្បងលេងហ្គេម League of Legends: Wild Rift ជំនាន់ Open Beta នៅថ្ងៃទី 27 ខែតុលា ឆ្នាំ 2020 ខាងមុខនេះផងដែរ។
Riot Games ក៏បានបន្ថែមទៀតថា សម្រាប់ទ្វីបអឺរ៉ុប, អូសេអានី, តៃវ៉ាន់, វៀតណាម និងប្រទេសដែលបានបញ្ជាក់ពីខាងលើ League of Legends: Wild Rift នឹងត្រូវដាក់ឲ្យលេងជាផ្លូវការនៅអំឡុងខែធ្នូ ឆ្នាំ 2020
League of Legends: Wild Rift ក៏នឹងដាក់អោយប្រើប្រាស់នៅទ្វីបមួយចំនួនទៀតដូចជា Europe, Middle East, និងRussia នៅចុងឆ្នាំក្រោយខែធ្នូឆ្នាំ 2021ផងដែរ។
Riot Game បានប្រកាសថាពី League of Legends:Wild Rift កាលពីឆ្នាំមុនថា ហ្គេមនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់លេងលើទូរស័ព្ទ និងឧបករណ៍លេងហ្គេមផ្សេងៗចំនួនទៀតផងដែរ។