​ខប់ម៉ង! ឡានអគ្គិសនីរបស់ក្រុមហ៊ុនKIA
តម្រូវការរថយន្តអគ្គិសនីនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ខណៈពេលដែលប្រទេសជាច្រើនបានប្រកាសថាពួកគេនឹងហាមប្រាមរថយន្ត​ដែល​ប្រើប្រេងចំហេះនៅឆ្នាំ 2035។  ក្រុមហ៊ុនរថយន្តធំៗក៏កំពុងរៀបចំកន្លែងផលិត និងបច្ចេកវិទ្យារបស់ពួកគេឱ្យត្រូវគ្នាជាមួយនឹងបច្ចេកវិទ្យាជំនាន់ថ្មី។ បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបានសន្យាថានឹងលក់តែរថយន្តអគ្គិសនីនៅអឺរ៉ុបត្រឹមឆ្នាំ 2030 កាលពីខែមុន ក្រុមហ៊ុនរថយន្តយក្សរបស់កូរ៉េខាងត្បូង Kia ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបានចុះហត្ថលេខាលើការសម្រេចចិត្តនេះ ដោយទីបំផុតក្រុមហ៊ុនបានបង្ហាញចេញនូវរថយន្តអគ្គីសនី EV9 SUV ដែលជាជំហានមួយរបស់ខ្លួនក្នុងទិសដៅនេះ។ រថយន្តអគ្គឺសនីEV9​ SUV ដំណើរការដោយថាមពលកកើតឡើងវិញ ហើយវានឹងអនុញ្ញាតឱ្យអ្នកប្រើសាករថយន្តរបស់នៅពេលកំពុងបើកបរ និងពេលចតរថយន្ត ដោយសារតែគេបំពាក់បន្ទះស្រូបពន្លឺព្រះអាទិត្យនៅផ្នែកដំបូលតែម្តង។ Kia EV9 មានរូបរាងទាន់សម័យ ដោយសារដំបូលកញ្ចក់បែប Panoramic និងបន្ទះឧបករណ៍ធំទូលាយ។ រថយន្តនេះអាចរត់បានចម្ងាយ 482 គីឡូម៉ែត្រ និងបច្ចេកវិទ្យាសាកថ្មលឿនដែលបង្កើនថាមពលថ្មពី 10 ទៅ 80 ភាគរយក្នុងរយៈពេល 30 នាទី។ Kia EV9 ក៏ជាម៉ូដែលដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយសារតែវាត្រូវបានផលិតឡើងពីសម្ភារៈកែច្នៃ។ Source: www.somagnews ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖CFU E-Sports League CambodiaWeb : https://cfu-esports.com/FB Page : CFU E-Sports League CambodiaYouTube : CFU […]

Written by Heaur

11/21/2021

តម្រូវការរថយន្តអគ្គិសនីនៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ខណៈពេលដែលប្រទេសជាច្រើនបានប្រកាសថាពួកគេនឹងហាមប្រាមរថយន្ត​ដែល​ប្រើប្រេងចំហេះនៅឆ្នាំ 2035។  ក្រុមហ៊ុនរថយន្តធំៗក៏កំពុងរៀបចំកន្លែងផលិត និងបច្ចេកវិទ្យារបស់ពួកគេឱ្យត្រូវគ្នាជាមួយនឹងបច្ចេកវិទ្យាជំនាន់ថ្មី។

បន្ទាប់ពីក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើនបានសន្យាថានឹងលក់តែរថយន្តអគ្គិសនីនៅអឺរ៉ុបត្រឹមឆ្នាំ 2030 កាលពីខែមុន ក្រុមហ៊ុនរថយន្តយក្សរបស់កូរ៉េខាងត្បូង Kia ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលបានចុះហត្ថលេខាលើការសម្រេចចិត្តនេះ ដោយទីបំផុតក្រុមហ៊ុនបានបង្ហាញចេញនូវរថយន្តអគ្គីសនី EV9 SUV ដែលជាជំហានមួយរបស់ខ្លួនក្នុងទិសដៅនេះ។

រថយន្តអគ្គឺសនីEV9​ SUV ដំណើរការដោយថាមពលកកើតឡើងវិញ ហើយវានឹងអនុញ្ញាតឱ្យអ្នកប្រើសាករថយន្តរបស់នៅពេលកំពុងបើកបរ និងពេលចតរថយន្ត ដោយសារតែគេបំពាក់បន្ទះស្រូបពន្លឺព្រះអាទិត្យនៅផ្នែកដំបូលតែម្តង។ Kia EV9 មានរូបរាងទាន់សម័យ ដោយសារដំបូលកញ្ចក់បែប Panoramic និងបន្ទះឧបករណ៍ធំទូលាយ។ រថយន្តនេះអាចរត់បានចម្ងាយ 482 គីឡូម៉ែត្រ និងបច្ចេកវិទ្យាសាកថ្មលឿនដែលបង្កើនថាមពលថ្មពី 10 ទៅ 80 ភាគរយក្នុងរយៈពេល 30 នាទី។ Kia EV9 ក៏ជាម៉ូដែលដែលមិនប៉ះពាល់ដល់បរិស្ថាន ដោយសារតែវាត្រូវបានផលិតឡើងពីសម្ភារៈកែច្នៃ។

Source: www.somagnews

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …