KFC ចេះផលិតឧបករណ៍វីដេអូហ្គេម?
KFCបានបង្កើតនូវឧបករណ៍លេងហ្គេមដ៏ទំនើបបំផុតមួយ ដែលមានឈ្មោះថា KFConsole នេះបើតាមគណនីធ្វីតធឺKFC Gaming។

Written by Heaur

12/24/2020

គេបានដឹងរួចមកហើយថា KFC ជាក្រុមហ៊ុនដ៏ល្បីមួយនៅលើពភលោកដែលមានជំនាញខាងលក់មាន់បំពង់។ តែឥឡូវនេះ ក្រុមហ៊ុនបានប្រឡកចូលវិស័យវីដេអូហេ្គមជាមួយនឹងបណ្តាលក្រុមហ៊ុនបច្ចេកវិទ្យាធំៗទៅវិញ ដោយKFCបានបង្កើតនូវឧបករណ៍លេងហ្គេមដ៏ទំនើបបំផុតមួយ ដែលមានឈ្មោះថា KFConsole នេះបើតាមគណនីធ្វីតធឺKFC Gaming។

ឧបករណ៍លេងហ្គេមនេះ ត្រូវបានបង្កើតឡើងតាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Cooler Master, Intel, Asus និង Seagate ហើយវាមានសមត្ថភាពភ្ជាប់ជាមួយនឹងវែនតាVRរួចជាស្រេច។​​ អ្វីដែលពិសេសជាងនេះ ឧបករណ៍នេះត្រូវបានរចនាឡើង ដោយមានលក្ខណៈខុសប្លែកខ្លាំងពីឧបករណ៍ផ្សេង។ វាមានរាងដូចម៉ាសីុនកម្តៅមាន់ ឬដូចឆ្នាំងសម្រាប់អាំងសាច់មាន់។ នៅក្នុងសន្និសិទ្ធប្រកាសព័ត៌មានរួមគ្នារវាងក្រុមហ៊ុនKFCនឹងក្រុមហ៊ុន Cooler Master បានលើកឡើងថា ឧបករណ៍នេះអាចមានសមត្ថភាពអោយអ្នកលេង លេងហ្គេមដែលមានកម្រិតភាពច្បាស់ដល់ទៅ 4K និង 240FPSឯណ្ណោះ។ក៏ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីតម្លៃឬកាលបរិច្ឆេទនៃការចេញលក់ KFConsoleនៅឡើយទេ។

យ៉ាងណាមិញ គេនៅតែមិនទាន់បានដឹងថាតើ ឧបករណ៍ហ្គេមរបស់KFC មានសមត្ថភាពខ្លាំងជាងPS5របស់Sony ឬ Xbox របស់Microsoft យ៉ាងណាទេ ហើយគេក៏មិនមានច្បាស់ថា KFConsole អាចអោយគេលេងវីដេអូហេ្គមដូចជា Cyberpunk 2077  បានដែរឬទេ។

Source: comicbook.com

CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …