JBL កំពុងដាក់បង្ហាញកាសត្រចៀក និងកាសពាក់ក្បាលមុនពិពរណ៍ CES ហើយកាសទាំងនេះសុទ្ធតែបានលុបបំបាតនូវសំលេងរំខានធ្វើអោយអ្នកប្រើប្រាស់ពេញចិត្តនូវការសម្រាប់របស់ពួកគេ។ កាសត្រចៀកដូចជា Live Pro+ និងត្រចៀកពាក់ហាត់ប្រាណ Live Free NC+, sporty Reflect Mini NC TWS, Live 660NC សុទ្ធតែត្រូវបានលុបចោលសំលេងរំខានជាមួយមុខងារ Smart Ambient mode ដែលអនុញ្ញាតឱ្យអ្នកធ្វើឱ្យការសន្ទនាដោយមិនបាច់ដោះកាសចេញឡើយ។
Live Pro+ និង Live Free NC+ គាំទ្រដោយការសាកថ្មឥតខ្សែ Qi ដែលអាចស្តាប់បានរហូតដល់ ៧ ម៉ោង និងអាចស្តាប់បន្ថែមបានរហូតដល់ ២១ម៉ោង ឬ ១៤ ម៉ោង នៅពេលប្រើ battery cases ។ ហើយ Reflect Mini NC TWS ត្រូវគ្នាទៅនឹងអាយុកាលថ្មរបស់ Live Pro+ ដែរ ។
Live 660NC និង 460NC មិនចាំបាច់ត្រូវការសាកថ្មទេប៉ុន្តែវាអាចប្រើបានរហូតដល់ 50 ម៉ោង និងអាចប្រើបានចំនួន 4 ម៉ោងដោយការសាកថ្មត្រឹមតែ 10នាទី។
ក្រុមហ៊ុន JBL បានបន្ថែមថាកាសត្រចៀក Live series និងកាសពាក់ក្បាលនឹងមានលក់នៅលើទីផ្សារចាប់ពីថ្ងៃទី ១៤ ខែមីនាជាមួយតម្លៃចាប់ពី $130 សម្រាប់Live 460NC, Live Free NC+ តម្លៃ $150, Live Pro+ តម្លៃ $180 និង Live 660NC មានតម្លៃ $200 ។
ប្រភព៖ engadget
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia