Appleបានបន្តពង្រីកគ្រួសារស្មាតហ្វូនរបស់ខ្លួន ដោយក្រុមហ៊ុនបានណែនាំទូរស័ព្ទថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ដែលបានប្រារព្ធឡើងនៅថ្ងៃទី ១៤ ខែកញ្ញាម្សិលមិញនេះ។ ក្រុមហ៊ុនបានបញ្ចេញម៉ូដែលចំនួន ៤ ផ្សេងគ្នាគឺ iPhone 13 Mini, iPhone 13, iPhone 13 Pro និង iPhone 13 Pro Max ។

ន្ទះឈីប

ទូរស័ព្ទ iPhone 13 ទាំងមូលត្រូវបានបំពាក់ដោយបន្ទះឈីប A15 Bionic ។ បន្ទះឈីបនេះមានទំហំតែ ៥nm ដោយវាមានលក្ខណៈលេចធ្លោជាមួយអង្គភាពក្រាហ្វិក ៥ ស្នូល។

អង្គផ្ទុក

Appleបានផ្តល់ទំហំផ្ទុកច្រើនជាងមុន ដោយiPhone 13 Pro Max ភ្ជាប់មកជាមួយជម្រើសអង្គចងចាំ ២៥៦/៥១២ ជីកាបៃនិង ១ តេរ៉ាបៃ។ ទោះយ៉ាងណាក៏ដោយដូចនៅក្នុងម៉ូដែលមុនដែរការគាំទ្រកាតSD មិនត្រូវបានរួមបញ្ចូលនៅក្នុងឧបករណ៍នេះទេ។ នៅពេលយើងក្រឡេកមើលផ្នែក RAM ទំហំ ៨ ជីកាបៃ LPDDR5។

កាមេរ៉ា

ទូរស័ព្ទដែលបំពាក់ដោយកាមេរ៉ាកម្រិតវិជ្ជាជីវៈតែម្តង ខណៈដែលiPhone 13ទាំងនេះភ្ជាប់មកជាមួយនឹងកាមេរ៉ាមុំធំ 12 Megapixel wide angle camera, 12 Megapixel telephoto lens និងការមេរ៉ា 12 Megapixel ultra wide angle១២ ខណៈដែលកាមេរ៉ា Selfieមានគុណភាពបង្ហាញ ១២ មេហ្គាភិចស៊ែល។

ថាមពលថ្ម

ទូរស័ព្ទ iPhone 13 Pro Max ដែលមានថ្មធំជាងបើប្រៀបធៀបទៅនឹងម៉ូដែលផ្សេងទៀត  មានថាមពលថ្ម ៤៣៥២ mAh  ដោយអាចគាំទ្រការសាកថ្មលឿន ២៥W និងគាំទ្រការសាកឥតខ្សែរហូតដល់ ១៥W ។ Apple បានអះអាងថា iPhone 13 Pro Max គឺជាទូរស័ព្ទដែលមានអាយុកាលថ្មប្រើបានយូរបំផុតរបស់ខ្លួន។

Screen

ការផ្លាស់ប្តូរដ៏សំខាន់មួយទៀតនៅឆ្នាំនេះគឺនៅផ្នែកខាងអេក្រង់។ ក្រុមហ៊ុនបានបង្កើនrefresh rate​អេក្រង់ ១២០ ហឺតជាលើកដំបូងនៅឆ្នាំនេះ។ ក្នុងពេលជាមួយគ្នានេះដែរលក្ខណៈពិសេសផ្សេងទៀតដូចជាពន្លឺអេក្រង់ ១០០០ nits និងមានមុខងារ HDR ផងដែរ។ Super Retina XDR ជាមួយបច្ចេកវិទ្យា ProMotion ទទួលបានបទពិសោធន៍បង្ហាញអេក្រង់លឿនជាងមុននិងភ្លឺជាងមុន។

ផ្កាយរណប

លើសពីនេះទូរស័ព្ទiPhone 13 មានម៉ូដឹម Qualcomm X60 ដែលវាអាចគាំទ្រការទំនាក់ទំនងតាមផ្កាយរណប។ ចំពោះម៉ូដឹមនេះ អ្នកប្រើប្រាស់នឹងអាចធ្វើការហៅចេញដោយមិនចាំបាច់ភ្ជាប់អ៊ីនធឺណិត។ ការគាំទ្របណ្តាញអ៊ិនធឺណេត 5G ក៏ត្រូវបានបញ្ចូលក្នុងទូរស័ព្ទនេះផងដែរ។

តំលៃ

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports