យោងតាមរបាយការរបស់ក្រុមហ៊ុន Apple បានអោយដឹងថាក្នុងចំណោមទូរស័ព្ទ iPhone 12 Series គឺ iPhone 12, iPhone 12 Pro និង iPhone 12 Pro Max ដែលនឹងចេញលក់ឆាប់ៗខាងមុខនេះគឺមានល្បឿននៃការសាកថ្មបាន 15W ពេលសាកជាមួយឧបករណ៍សាកឥតខ្សែ MagSafeចំណែកឯទូរស័ព្ទ iPhone 12 Mini គឺត្រូវបានកំណត់ល្បឿននៃការសាកថ្មបានត្រឹម 12W ដែលជាចំណុចមួយដែលធ្វើអោយអ្នកប្រើប្រាស់ប្រហែលមិនសូវជាពេញចិត្ត។ តែទោះជាសាកថ្មបានត្រឹម 12W នេះក្តីក៏ល្បឿននេះនៅតែលឿនជាងការសាកថ្មជាមួយឧបករណ៍សាកថ្មឥតខ្សែ Qi ដែលមានល្បឿនត្រឹមតែ 7,5W។
ចំពោះកំលាំងម៉ាស៊ីនវិញ iPhone 12 mini គឺមានកំលាំងដូចទៅនឹង iPhone 12 ដែលបានបំពាក់ដោយបន្ទះឈីប Apple’s A14 Bionic អមដោយកាមេរ៉ាពីរគ្រាប់ នឹងគាំទ្រប្រព័ន្ធ 5G ប៉ុន្តែវាមានទំហំអេក្រង់តូចជាងគេបន្តិចត្រឹមតែ 5.4-inch ចំណែកតម្លៃវិញ iPhone 12 mini មានតម្លៃចាប់ពី $729 (តម្លៃនៅបរទេស) ដែលអាចធ្វើការកម្មង់ទុកមុនបានចាប់ពីថ្ងៃទី 06 ខែវិច្ឆិកានេះ។
Credit image៖phonemantra
ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League