កន្លងមកនេះ មានការលើឡើងជាច្រើនដែលថា ក្រុមហ៊ុនយក្សApple កំពុងតែលួចផលិតទូរស័ព្ទiPhone ដែលអាចបត់បាន – ដោយទូរស័ព្ទនេះអាចនឹងមិនត្រូវបានគេហៅថាជាiPhone Flip នោះទេ។ បើយោងតាមរបាយការណ៍ពីប្រភពខ្សែសង្វាក់ផ្គត់ផ្គង់នៅអាស៊ីបានបង្ហាញថា គំរូដើមចំនួនពីរ ទើបតែឆ្លងកាត់ការសាកល្បងរួចរាល់។

បន្ថែមពីនេះ យោងតាមកាសែត United Daily News គំរូទាំងនេះគ្រាន់តែជាសំបកទូរស័ព្ទប៉ុណ្ណោះ ដែលយើងសន្មត់ថារួមបញ្ចូលទាំងcasings និងdisplays ប៉ុន្តែមិនមែនសមាសធាតុខាងក្នុងទេ។ គំរូដើមចំនួនពីរនេះ ត្រូវបានគេរាយការណ៍ថាបានសាកល្បងនៅក្នុងប្រទេសចិន ស្ថិតក្នុងរោងចក្រមួយដែលគ្រប់គ្រងដោយក្រុមហ៊ុនFoxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់របស់Apple។តាមប្រភពដដែលបានពន្យល់ថា ទូរស័ព្ទដែលអាចបត់អេក្រង់បាន នឹងអាចផ្តល់ឱ្យអ្នកប្រើប្រាស់នូវអេក្រង់ធំជាងមុនតាមដែលអាចធ្វើទៅបាន ហើយគេក៏អាចបត់អេក្រង់នោះអោយមានទំហំតូច ដោយមិនចាំបាច់ធ្វើឱ្យឧបករណ៍នេះមានលក្ខណៈសំពីងសំពោង។

យ៉ាងណាមិញ រហូតដល់ឥឡូវនេះមិនទាន់មានការបង្ហាញជាផ្លូវការនូវឡើយទេថា ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះ នឹងផលិតiPhone ដែលអាចបត់បាននូវឡើយទេ។ នេះអាចគ្រាន់តែជាការរចនាដ៏មានសក្តានុពលមួយប៉ុណ្ណោះ ហើយក៏មិនមានការធានាថាក្រុមហ៊ុនអេបផលនឹងឈានទៅរកទិសដៅនៃការផលិតស្មាតហ្វូនបែបនេះដែរ។
Source: www.techradar.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube