អ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុនអេបផលពិតជារំភើប នៅពេលដែល iPhone SE (ឆ្នាំ ២០២០) ដែលមានតំលៃសមរម្យត្រូវបានដាក់បង្ហាញកាលពីខែមេសាកន្លងមកនេះ ប៉ុន្តែបើតាមមើលទៅពួកគេទាំងនោះនឹងមិនអាចទទួលបានការupdate version ២០២១ នោះទេ។ បើយោងទៅតាមអ្នកវិភាគ Ming-Chi Kuo បានឱ្យដឹងថា Cupertino មិនមានគម្រោងបង្កើតស្មាតហ្វូនស៊េរីថ្មី SE នៅឆមាសទីមួយនៃឆ្នាំ ២០២១ ទេ។

ការព្យាករណ៍នេះកើតចេញពីការវិភាគមួយដែលថា ក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple កំពុងតែប្រជែងគ្នាយ៉ាងស្វិតស្វាញក្នុងការផ្តល់កាមេរ៉ាសម្រាប់ iPhone 13 ហើយនោះទំនងជានឹងជះឥទ្ធិពលដល់ការរៀបចំនិងការផលិត iPhone SE (ឆ្នាំ ២០២១)នេះ។

របាយការណ៍នេះមិនបានបញ្ជាក់ពីការធ្វើបច្ចុប្បន្នភាពថ្មីនៅលើ iPhone SE ក្នុងឆមាសទី ២ នៃឆ្នាំ ២០២១ ខាងមុខនោះទេ។ បន្ថែមពីនេះ iPhone SE នេះក៏ទំនងជាមិនបានដាក់បង្ហាញជាមួយ iPhone 13 ឆ្នាំក្រោយផងដែរ។
Source: www.gsmarena.com