កម្មវិធី iPhone PlugShare ឥឡូវនេះបានដំណើរការជាមួយCarPlay
PlugShareឥឡូវនេះដំណើរការជាមួយមុខងារCarPlayរបស់Appleសម្រាប់ស្វែងរកស្ថានីយ៍ EV

Written by Dimong

02/09/2021

ដូចដែលអ្នកដឹងហើយថាPlugShareគឺជាសេវាកម្មដែលត្រូវបានវាយតម្លៃខ្ពស់សម្រាប់ការស្វែងរកស្ថានីយ៍សាកថ្មសម្រាប់យានយន្តអគ្គិសនីនៅពេលធ្វើដំណើរហើយឥឡូវនេះទូរស័ព្ទiPhoneដំណើរការជាមួយមុខងារCarPlayរបស់Apple។ក្រុមហ៊ុនAppleបានណែនាំកម្មវិធីថ្មី ចំនួនបីប្រភេទសម្រាប់ CarPlay នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14ផងដែរ។

លើសពីនេះPlugShareចូលរួមជាមួយChargePointក្នុងការទាញយកអត្ថប្រយោជន៍នៃបទពិសោធន៍ក្នុងការស្វែងរកស្ថានីយ៍សាកជាមួយអេក្រង់ដែលភ្ជាប់មកនៅក្នុង​រថយន្តអគ្គិសនីដូចជារថយន្ត Chevy Bolt, Nissan Ariya និង Ford Mustang Mach-E។កាលពីមុនPlugShareបានចេញលក់នូវកម្មវិធីiPhoneរបស់ខ្លួនដែល​បានធ្វើការជាមួយCarPlayកាលពីខែធ្នូប៉ុន្តែបានទាញការចេញផ្សាយជុំវិញបញ្ហាដែលទាក់ទងទៅ​នឹងប្រព័ន្ធប្រតិបត្តិការ iOS ១៤ ។

នេះក៍បានបង្ហាញពីការវិវត្តន៍ថ្មីរបស់ក្រុមហ៊ុនAppleទៅលើCarPlay។អ្នកក៍អាចទាញយកកម្មវិធីplugin សំរាប់ iPhone, iPad និង Apple Watch នៅលើ App Storeបានផងដែល។

ប្រភព៖ 9to5mac

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖https://cfu-esports.com/ឬ ចូលទៅកាន់ FB Page៖CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …