ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា ត្រកូល iPhone 12 ដែលទើបតែបានដាក់អោយប្រើប្រាស់ជាផ្លូវការនៅឆ្នាំនេះបានភ្ជាប់មកជាមួយ Wi-Fi 6 ហើយថ្មីៗនេះអ្នកវិភាគបានព្យាករថា iPhone ស៊េរី ១៣ ដែលនឹងមកដល់នៅខែកញ្ញាឆ្នាំក្រោយនឹងគាំទ្រដោយបច្ចេកវិទ្យាស្តង់ដារ Wi-Fi 6E ។
Wi-Fi 6E បានភ្ជាប់មកជាមួយលក្ខណៈពិសេសដូចទៅនឹង Wi-Fi 6 ប៉ុន្តែវាបានពង្រីកទៅជាប្រេកង់ 6 GHz ដែលផ្តល់ជូននូវកម្រិតបញ្ជូនកាន់តែលឿនជាងមុន និងការរំខានតិចតួចសម្រាប់ឧបករណ៍ដែលគាំទ្រ Wi-fi 6E នេះ។
អ្នកវិភាគនៅ Barclays ក៏បានបង្ហាញផងដែរថាម៉ូដែល iPhone 13 មួយចំនួននឹងមានបន្ទះឈីបបំលែងថាមពលថ្មីដែលផ្តល់ដោយ Cirrus Logic ផងដែរ។
លើសពីនេះទៀតអ្នកវិភាគជឿជាក់ថាក្រុមហ៊ុន Apple មិនមានផែនការផលិតទូរស័ព្ទ iPhone SE ជំនាន់ថ្មីនៅក្នុងប៉ុន្មានខែខាងមុខនេះទេ ហើយទំនងជាមិនបង្ហាញម៉ូដែលធំជាងនេះផងដែរ។
ប្រភព៖ gsmarena
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia