ទូរស័ព្ទ iPhone 13 ស៊េរីពិតជានឹងគាំទ្រជាមួយ Wi-Fi 6E
អ្នកវិភាគមកពីក្រុមហ៊ុន Barclaysបានធ្វើការចេញផ្សាយម្តងទៀតដោយប្រកដថាត្រកូល iPhone 13 ពិតជានឹងបំពាក់ដោយ Wi-Fi 6E

Written by Dorn Visal

01/28/2021

កាលពីខែមុនអ្នកវិភាគមកពីក្រុមហ៊ុន Barclays បានរាយការណ៍ថាក្រុមហ៊ុន Apple អាចនឹងផលិតត្រកូល iPhone 13 ដោយភ្ជាប់ Wi-Fi 6E។ ឥឡូវយោងតាមប្រភពអ្នកវិភាគដដែលបានធ្វើការចេញផ្សាយម្តងទៀតដោយប្រកដថាត្រកូល iPhone 13 ពិតជានឹងបំពាក់ដោយ Wi-Fi 6E ។

នេះជាដំណឹងល្អសម្រាប់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិក Broadcom ដែលត្រូវបានគេរំពឹងថានឹងក្លាយជាអ្នកផ្គត់ផ្គង់ម៉ូឌឹមវ៉ាយហ្វាយសម្រាប់អាយហ្វូនថ្មីដូចអ្វីដែលក្រុមហ៊ុននេះបានធ្វើសម្រាប់ Samsung Galaxy S21 Ultra ដែលជាទូរស័ព្ទដំបូងដែលមានការគាំទ្រ 6E ។

Wi-Fi 6E ប្រើប្រេកង់ដែលបានបម្រុងទុកថ្មី 6GHz ដែលនឹងក្លាយជាប្រយោជន៍សម្រាប់អ្នកដែលរស់នៅក្នុងអាផាតមិន – ជាវិធីមួយដើម្បីគេចចេញពី 5GHz ដែលមានមនុស្សច្រើនកំពុងប្រើប្រាស់។ ដូចគ្នានេះផងដែរសញ្ញា 6GHz មានការលំបាកឆ្លងកាត់ជញ្ជាំងដែលនឹងកាត់បន្ថយការជ្រៀតជ្រែកពីបណ្តាញជិតខាងផងដែរ។

ស្តង់ដារថ្មីនឹងមានកម្រិតបញ្ជូនខ្ពស់ជាមួយបណ្តាញ 160MHz ចំនួន 7 (ឬ 80MHz ចំនួន 14) ។ ភាពយឺតយ៉ាវនឹងទាបជាងនេះដែលនឹងធ្វើអោយប្រសើរឡើងនូវការចែករំលែកអេក្រង់ឥតខ្សែ និងការលេងហ្គេមពីកុំព្យូទ័រឬកុងសូល ។

គួរបញ្ជាក់ថា Apple គឺជាក្រុមហ៊ុនដំបូងគេដែលគាំទ្រ Wi-Fi 6 ដោយចាប់ផ្តើមពីជំនាន់  iPhone 11 ចំណែកស៊េរី iPhone 13 ត្រូវបានគេរំពឹងទុកថានឹងចេញនៅខែកញ្ញា។

ប្រភព៖ gsmarena
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …