iPhone ១៣ ស៊េរីថ្មីរបស់Appleនឹងមានលក្ខណៈពិសេសគួរឱ្យកត់សម្គាល់​មួយចំនួន។​ បើ យោងតាមរបាយការណ៍ ទូរស័ព្ទ១៣នេះនឹងអាចតភ្ជាប់ជាមួយនឹងបណ្តាញអវកាស។ លោក Ming-Chi Kuo ដែលជាអ្នកវិភាគដ៏ល្បីម្នាក់របស់ Appleបានទាក់ទាញការចាប់អារម្មណ៍ទៅលើមុខងារថ្មីមួយនៃស៊េរីទូរស័ព្ទ iPhone 13

លោកKuoបានលើកឡើងថា iPhone​១៣​អាចនឹងមានHardwareថ្មីដែលអនុញ្ញាតឱ្យ​វាភ្ជាប់ទំទាក់ទងជាមួយផ្កាយរណបនៅក្នុងគន្លងផែនដី។ ជាលទ្ធផល អ្នកប្រើប្រាស់នៅតែអាចភ្ជាប់ទំនាក់ទំនង ទោះបីស្ថិតនៅក្រៅតំបន់គ្របដណ្តប់ដោយ 4G ឬ 5G ក៏ដោយ។ 

គេក៏បានបន្ថែមទៀតថា  Apple ក៏នឹងធ្វើការជាមួយទាំង Globalstar និង Starlink សម្រាប់បណ្តាញទំនាក់ទំនងអវកាសថ្មី។ ក្រុមហ៊ុនទាំងនេះដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនឹងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ការទំនាក់ទំនងអវកាសនៅលើទូរស័ព្ទ iPhone ថ្មី។

Source:/www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports