ទូរស័ព្ទ iPhone 13 អាចនឹងបំពាក់មុខងារស្កេនក្រយៅដៃនៅក្នុងអេក្រង់
iPhone 13 មកដល់នៅចុងឆ្នាំនេះនឹងមិនមានការផ្លាស់ប្តូរធំដុំនោះទេប៉ុ ន្តែវាអាចនឹងត្រូវបំពាក់ម៉ាស៊ីនស្កេនក្រយៅដៃ ស្ថិតនៅក្នុងអេក្រង់។

Written by Heaur

01/18/2021

iPhone 13 មកដល់នៅចុងឆ្នាំនេះនឹងមិនមានការផ្លាស់ប្តូរធំដុំនោះទេប៉ុ ន្តែវាអាចនឹងត្រូវបំពាក់ម៉ាស៊ីនស្កេនក្រយៅដៃ ស្ថិតនៅក្នុងអេក្រង់។ ចាប់តាំងពី Apple បានចាប់ផ្តើមសាកល្បងវា និងធ្វើឱ្យប្រសើរឡើងសម្រាប់ឆ្នាំ ២០២១ ។ ចាប់ផ្តើមជាមួយ iPhone X, រាល់ទូរស័ព្ទ iPhone ទាំងអស់លើកលែងតែ iPhone SE (ឆ្នាំ ២០២០) បានមកដល់ដោយគ្មានឧបករណ៍ស្នាមម្រាមដៃ (Touch ID) ប៉ុ​ន្តែជំនួសមកវិញ វាត្រូវបានប្រើការសម្គាល់ផ្ទៃមុខ (Face ID facial recognition) សម្រាប់សម្គាល់អត្តសញ្ញាណជីវមាត្រ (biometric authentication) ។

ទោះយ៉ាងណា Face ID បានប្រែទៅជាដំណោះស្រាយដែលមិនសូវមានប្រសិទ្ធិភាព ចាប់តាំងពីបច្ចេកវិទ្យានេះច្រើនតែមិនបានដោះសោរទូរស័ព្ទនៅពេលអ្នកប្រើប្រាស់ពាក់ម៉ាស។ ដូច្នេះ អ្នកត្រូវដករម៉ាសរបស់អ្នកចេញឬបញ្ចូលលេខកូដសុវត្ថិភាពដើម្បីដោះសោទូរស័ព្ទ iPhone របស់អ្នក។

ប៉ុន្តែនោះមិនមែនជាបញ្ហាជាមួយត្រកូល iPhone ជំនាន់ទី13 ទេ។ ប្រសិនបើវាបំពាកដោយម៉ាស៊ីនស្កេនក្រយៅដៃនៅក្នុងអេក្រង់ – មុខងារនេះមាននៅលើស្មាតហ្វូន Android អស់រយៈពេលពីរបីឆ្នាំមកហើយ។ របាយការណ៍ដដែលបានអះអាងថាក្រុមហ៊ុន Apple នឹងមិនចាកចេញពីមុខងារ Face ID ទេ ប៉ុន្តែក្រុមហ៊ុនបានពិភាក្សាដើម្បីលុបបំបាត់រន្ធសាកនៅលើម៉ូដែលទូរស័ព្ទ iPhone មួយចំនួន ដើម្បីបំលែងជាការសាកថ្មឥតខ្សែវិញ។

Source: www.gsmarena.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖ 
CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …