ការបង្ហាញអំពីទំហំកាមេរ៉ារបស់ស្មាតហ្វូន iPhone 12 Pro Max
ទស្សនាវីដេអូអំពីការបង្ហាញលក្ខណៈពិសេសនៃកាមេរ៉ារបស់ស្មាតហ្វូតជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple គឺ iPhone 12 Pro Max

Written by Dorn Visal

11/23/2020

ទូរស័ព្ទ iPhone 12 Pro Max គឺជាម៉ូដែលទូរស័ព្ទទំនើបចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple នាបច្ចុប្បន្ននេះ វាមានអេក្រង់ទំហំ 6.7-inch ដែលមានប្រព័ន្ធកាមេរ៉ាល្អ ហើយអ្នកត្រួតពិនិត្យជាច្រើនបានហៅថាជា “ កាមេរ៉ាស្មាតហ្វូនដែលមានភាពជឿជាក់បំផុត ” ។

តាមរយៈគណនីយូធូបមួយឈ្មោះថា iFixit  បានលើកឡើងថា wide-angle sensor មានទំហំធំជាងមុនរហូតដល់ 47 ភាគរយ បើប្រៀបធៀបទៅនឹងទូរស័ព្ទ iPhone 12 ប៉ុន្តែវាមាន resolution ទំហំ 12 MP ដូចគ្នា។ ប្រព័ន្ធទប់លំនឹងនៅពេលថតក៏ឃើញមានបំពាក់នៅលើទូរស័ព្ទ iPhone 12 Pro Max នេះដែរ ដែលវាជាមុខងារដូចទៅនឹងកាមេរ៉ាថតរូបអាជីបផងដែរ។

ចំណែកថ្មដែលមានរាងអក្សរ L របស់ 12 Pro Max គឺធំជាងគេក្នុងចំណោមម៉ូដែលទូរស័ព្ទ iPhone បច្ចុប្បន្នដែលមានទំហំ 14.13Wh បើប្រៀបធៀបiPhone 12 mini ដែលថាមពល 8.47Wh , និង 10.78Wh នៅលើទូរស័ព្ទ iPhone 12 និង  iPhone 12 Pro។ ប៉ុន្តែការកត់សំគាល់របស់ iFixit ឃើញថាវាជាតូចជាងថាមពលថ្មដែលមាននៅលើទូរស័ព្ទ iPhone 11 Pro ដែលមានទំហំរហូតដល់ 15.04Wh ។

ដើម្បីស្វែងយល់បន្ថែមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ theguardian
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …