Austin Mann បានផ្តោតសំខាន់ទៅលើចំណុចដែលបាន upgrade ធំៗរបស់កាមេរ៉ា iPhone 12 រួមមាន Wide lens, Ultra Wide Night mode, LiDAR autofocus។
ដោយឃើញថាការពង្រីកទំហំ Wide angle lens ទៅ26mm ភ្ចាប់ជាមួយ f/1.6 aperture ធ្វើអោយការថតរូបនៅកន្លែងមានពន្លឺមិនគ្រប់គ្រាន់កាន់តែប្រសើរជាងមុន។
នៅក្នុងការថតរូបភាពរយៈពេល ៣០ វិនាទីដែលស្ទើរតែមិនមានពន្លឺគាត់បានរកឃើញថាមុខងារ Night Mode និង Wide lens ធ្វើការបានយ៉ាងល្អផងដែរ។
នៅពេលគាត់ធ្វើតេស្តទៅលើ seven-element Wide lens ឃើញថានៅគែមនៃរូបភាពគឺច្បាស់ល្អ ហើយគាត់បានថតរូបភាពដែលមានចំណុចលម្អិតជាច្រើននៅជ្រុងនៃFrameប៉ុន្តែមិនឃើញលទ្ធផលល្អជាងនៅលើ iPhone 11 Pro នោះទេ។
ប្រភព៖ macrumors
ម្យ៉ាងវិញទៀតគាត់បានសង្កេតឃើញថាមុខងារ Night Mode នៅលើ Ultra Wide lens មានភាពប្រសើរ និងថតបានច្បាស់ជាងមុន ខណៈពេលដែល Ultra Wide lens របស់ iPhone 11 Pro នៅតែមានគែមខ្មៅៗ និងមានភាពរំខាន (Noise)។
Mann ឃើញថាមុខងារ Smart HDR ក៏បានវិវត្តន៍ដល់ Smart HDR 3 ផងដែរ ប៉ុន្តែមានភាពខុសគ្នាបន្តិចពេលថតរូបផ្តេកជាមួយការកំណត់ Night Mode នៅពេលថ្ងៃរៀបលិច។ សម្រាប់មុខងារ ISO បានវិវត្តន៍លឿនជាងមុន និង LiDARក៏ប្រសើរឡើងដែលអាចផ្តិតរូបភាពបានល្អច្បាស់ជាមួយពណ៍យ៉ាងស្រស់ស្អាតផងដែរ។

លើសពីនេះលោក Austin Mann ក៏បានបង្ហាញការពេញចិត្តលើការកំណត់ Exposure ដោយឃើញថាកាន់តែមានភាពងាយស្រួលក្នុងការរក្សាការកំណត់Exposure មិនចាំបាច់ធ្វើការកំណត់ម្តងហើយម្តងទៀត ហើយងាយស្រួលក្នុងការផ្លាស់ប្តូរ Lens នៅពេលថត។ ចំណុចទាំងអស់នេះហើយដែលធ្វើអោយទូរស័ព្ទ iPhone 12 កាន់តែ វិវត្តន៍ប្រសើរឡើង និងធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ថាពួកគេហាក់ដូចជាកំពុងកាន់មាស៊ីនថតនៅក្នុងដៃមួយគ្រឿងអញ្ចឹង។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League