ក្រុមហ៊ុន Apple បានចែករំលែករូបភាពយ៉ាងស្រស់ស្អាតដែលថតចេញពីទូរស័ព្ទ iPhone 12
Apple បានសង្កត់ធ្ងន់ទៅលើលក្ខណៈពិសេសមួយចំនួននៃប្រព័ន្ធកាមេរ៉ា iPhone 12 និងបានចែករំលែករូបថតខ្លះៗដែលថតចេញពីទូរស័ព្ទ iPhone 12 របស់ខ្លួន

Written by Dorn Visal

01/20/2021

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីព្រឹកម៉ិញនេះ Apple បានសង្កត់ធ្ងន់ទៅលើលក្ខណៈពិសេសមួយចំនួននៃប្រព័ន្ធកាមេរ៉ា iPhone 12 និងបានចែករំលែករូបថតខ្លះៗដែលថតចេញពីទូរស័ព្ទ iPhone 12 របស់ខ្លួន។

រូបថតទាំងនេះគឺជាឧទាហរណ៏មួយប្រកបដោយភាពច្នៃប្រឌិតដែលអាចបំពេញនូវតម្រូវការនៃការថតរូបបានយ៉ាងស្រស់ស្អាតដែលអ្នកគាំទ្របានរំពឹងទុកថាទូរស័ព្ទ iPhone 12 ពិតជាអាចធ្វើបាន។

ក្រុមហ៊ុន Apple បានសង្កត់ធ្ងន់លើសមត្ថភាពថតរូបបែបបច្ចេកទេស និងរូបភាពបែបឌីជីថល ហើយនឹងកែវធំទូលាយ wide aperture lenses ជាមួយ ឧបករណ៍ចាប់សញ្ញា LiDAR និង telephoto  Pro models ព្រមទាំង sensor ដែលអាចថតរូបភាពបានទំហំធំរបស់ Pro Max ។ អ្វីដែលនឹកស្មានមិនដល់នោះគឺការថតពេលយប់ និងកន្លែងដែលមានពន្លឺទាបជាច្រើន ទូរស័ព្ទ iPhone 12 នៅតែអាចផ្តិតរូបភាពបានយ៉ាងល្អ។

តាមបទពិសោធផ្ទាល់ខ្លួនរបស់ខ្ញុំនៃទូរស័ព្ទ iPhone 12 Pro Max ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការថតពេលយប់ជាពិសេស មុខងារឌីជីថល ProRAW ។

ត្រកូល iPhone 12 ផ្តល់ជូននូវប្រព័ន្ធកាមេរ៉ាទំនើប និងA14 Bionic ដែលជាបន្ទះឈីបលឿនបំផុតនៅក្នុងស្មាតហ្វូន។ កាមេរ៉ារបស់វាមានមុខងារថតរូបដែលមានអនុភាពខ្ពស់ដែលផ្តល់ជូនដល់អ្នកប្រើប្រាស់ទាំងអស់។ អ្នកថតរូបជុំវិញពិភពលោកកំពុងប្រើទូរស័ព្ទ iPhone 12, iPhone 12 mini, iPhone 12 Pro, និង iPhone 12 Pro Max ដើម្បីចាប់យករូបភាពគួរឱ្យភ្ញាក់ផ្អើលនៃទេសភាពទីក្រុង រូបភាពមនុស្ស និងទេសភាពជាច្រើនទៀត។ ហើយខាងក្រោមនេះជារូបភាពដែលបានថតចេញពីទូរស័ព្ទ  iPhone 12 ដែលបានចែករំលែកដោយក្រុមហ៊ុន Apple៖






ប្រភព៖ 9to5mac
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube​៖​ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …