ការឌីហ្សាញ
ទូរស័ព្ទ iPhone 12 mini មើលទៅស្រដៀងគ្នានឹង iPhone 12 វាមើលទៅស្រស់ថ្លា និងមានរាងជ្រុងដូចបងប្អូនបង្កើតរបស់វាដែលមានគែមផលិតមកពីអាលុយមីញ៉ូម និងផ្នែកខាងក្រោយផលិតមកពីបន្ទះកញ្ចក់ភ្លឺរលោងមើលទៅស្រស់ស្អាត និងខែលសេរ៉ាមិចថ្មីនៅលើអេក្រង់ដែលក្រុមហ៊ុន Apple បញ្ជាក់ថាវាធន់ជាងមុនបួនដង។
អេក្រង់
ចំពោះអេក្រង់របស់វាគឺជាអេក្រង់ OLED ទំនើប មានទំហំ ៥.៤ អ៊ីញ វាតូចជាងអេក្រង់របស់ iPhone 12 ដែលមានទំហំ ៦,១ អ៊ីញ ប៉ុន្តែមានពណ៍ច្បាស់ភ្លឺរលោង។ អេក្រង់របស់វាមានប្រវែងទទឹងដូចគ្នាទៅនឹងអេក្រង់ LCD ៤.៧ អ៊ីញចាស់នៅលើ iPhone SE ប៉ុន្តែមានកំពស់ខ្ពស់ជាងមុន ១,៦មីល្លីម៉ែត្រ ។ចំពោះអត្ថប្រយោជន៍ជាច្រើននៃការប្រើប្រាស់ទូរស័ព្ទដែលមានរាងតូចគឺរួមមាន ងាយស្រួលក្នុងការចាប់កាន់និងចុចដោយដៃម្ខាង និងដាក់ក្នុងហោប៉ៅជាដើម។ប៉ុន្តែបញ្ហាដ៏ធំបំផុតគឺគ្រាន់តែវាមានផ្ទៃអេក្រង់តូចបន្តិចដែលមិនងាយស្រួលក្នុងការមើល។
ខាងក្រោមនេះជាលក្ខណៈសម្បតិ្តទាំងស្រុងរបស់ iPhone 12 Mini
- Screen: 5.4in Super Retina XDR (OLED) (476ppi)
- Processor: Apple A14 Bionic
- RAM: 4GB
- Storage: 64, 128 or 256GB
- Operating system: iOS 14.2
- Camera: dual 12MP rear cameras with OIS, 12MP front-facing camera
- Connectivity: LTE, wifi 6, NFC, Bluetooth 5, Lightning, ultra wideband and location
- Water resistance: IP68 (6 metres for 30 mins)
- Dimensions: 131.5 x 64.2 x 7.4mm
- Weight: 133g
កំលាំងម៉ាស៊ីន
ទូរស័ព្ទ iPhone 12 mini បានបំពាក់ដោយបន្ទះឈីប A14 Bionic និងRAM 4GB ដូចគ្នានឹង iPhone 12 និង iPad Air ហើយវាមានភ្ជាប់មកជាមួយប្រព័ន្ធ 5G ចុងក្រោយផងដែរ។
ថ្ម
ចំពោះការសាកថ្មវាចំណាយពេល 25នាទី ដើម្បីសាកថ្មបាន 50% និងសាកពេញដោយប្រើឆ្នាំងសាកApple 20W USB-C charger ប្រើរយៈពេល 100នាទី និង សាកពេញដោយប្រើឆ្នាំងសាកឥតខ្សែ MagSafe ថ្មីរបស់ Apple ចំណាយពេលច្រើនជាង ៣ ម៉ោងភ្ជាប់ទៅនឹងឆ្នាំងសាក 20W USB-C charger ។
កាំមេរ៉ា
ទូរស័ព្ទ iPhone 12mini មានកាមេរ៉ាភ្លោះទំហំ 12MP កាមេរ៉ា Selfie ទំហំ 12MP ។មានកាមេរ៉ា Ultra-Wide ចាប់យករូបភាពបានល្អ មានមុខងារ Night-Mode ដែលចាប់យករូបភាពយប់បានច្បាស់ល្អ និងចំពោះការថតវីដេអូគឺមានភាពលេចធ្លោរួមទាំងមានការបន្ថែមមុខងារថត Dolby Vision HDR នៅក្នុងកម្រិត 4K សម្រាប់អ្នកចូលចិត្តការថតរូប និងវិដេអូ ចំណុចដែលធ្វើអោយខកចិត្តនោះការ TelePhoto Camera ដែលធ្វើការ Zoom optical ពុំសូវបានល្អនោះទេ។
តម្លៃ
ទូរស័ព្ទ iPhone 12 mini មានតម្លៃ927$ សម្រាប់ 64ជីកាបៃ, 993$ សម្រាប់ 128 ជីកាបៃ និង 1126$ សម្រាប់ទំហំផ្ទុក 256GB ។
*គួរបញ្ជាក់ផងដែរថាតម្លៃដែលបានរៀបរាប់ខាងលើនេះជាតម្លៃនៅបរទេស និងមានការប្រែប្រួលសម្រាប់ប្រទេសមួយចំនួន។
ប្រភព៖ theguardian
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League