ចំណុចខ្វះខាតរបស់ iPhone 12 មាន ៥ ចំណុចដែលជាមុខសំខាន់ៗ
មុខងារទាំងប្រាំដែលជាភាពចន្លោះប្រហោងនៅលើទូរស័ព្ទ iPhone 12

Written by Dorn Visal

11/23/2020

ដូចដែលលោកអ្នកបានដឹងរួចមកហើយថាទូរស័ព្ទ iPhone 12 ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងហើយថ្មីៗនេះiPhone 12 ក៏បានភ្ជាប់មកជាមួយលក្ខណៈពិសេសដ៏អស្ចារ្យបន្ថែមទៀតដូចជា ការគាំទ្រប្រព័ន្ធ 5G ការរចនាថ្មីទាន់សម័យ និងការសាកថ្មឥតខ្សែជាមួយឧបករណ៍សាក MagSafe ថ្មីរបស់ក្រុមហ៊ុន Apple ផងដែរ។ ប៉ុន្តែក៏នៅមានចំណុចចន្លោះប្រហោងខ្លះដែលក្រុមហ៊ុន Apple មិនទាន់បានបំពាក់នៅលើទូរស័ព្ទ iPhone 12 ដូចជា៖

  1. មុខងារបន្ថែមទំហំផ្ទុក

ក្រុមហ៊ុន Apple មិនមានមុខងារដែលអាចអោយអ្នកទាំងអស់គ្នាពង្រីកទំហំផ្ទុកដោយប្រើកាត microSD នៅលើទូរស័ព្ទណាមួយរបស់ខ្លួន រួមទាំងស្មាតហ្វូនជំនាន់ថ្មី iPhone 12 នេះផងដែរ។

  1. មុខងារស្កេនស្នាមម្រាមដៃនៅលើអេក្រង់

ក្រុមហ៊ុនApple មិនដែលបំពាក់មុខងារស្កេនស្នាមម្រាមដៃនៅលើអេក្រង់នោះទេ មានតែនៅលើប៊ូតុង និង FaceID ។

  1. អត្រាអេក្រង់ Refresh 120Hz

iPhone 12 មិនមានអត្រាអេក្រង់ Refresh 120Hz ដូចការរំពឹងទុករបស់អ្នកប្រើប្រាស់នោះទេ គឺមានត្រឹមតែ 60Hz តែប៉ុណ្ណោះ។

  1. Telephoto Lens

កាមេរ៉ារបស់ iPhone 12 អាចថតយករូបភាពបានល្អៗ នឹងច្បាស់បែបធម្មជាតិ និងមានបំពាក់ដោយSuperWide Lens ទំនើបទៀតផង។ប៉ុន្តែ អ្វីដែលវាមិនអាចធ្វើបាន គឺការពង្រីក របស់Telephoto Lens ដែលជាចំណុចខ្វះខាតចំពោះស្មាហ្វូន iPhone 12 Pro, 12 Pro Max ឬនៅលើស្មាតហ្វូនជំនាន់មុនដូចជា iPhone 11 Pro ជាដើម ។

  1. ការថតជា File Raw

ProRaw ដែល Apple គ្រោងនឹងបញ្ចេញគឺជាប្រភេទរូបភាពមួយដែលថតចេញមក ហើយFile ប្រភេទនេះគឺមានសម្រាប់ម៉ាស៊ីនថតមួយចំនួន ដែលជាប្រភេទ file ងាយស្រួលក្នុងការ Edit ជាពិសេសអ្នកថតរូបអាជីពតែងតែថតជា File Raw នេះឯង ។

ប្រភព៖ cnet

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …