ក្រុមហ៊ុន Nomad បានផលិតនូវស្រោមទូរស័ព្ទស្បែករឹងមាំសម្រាប់ទូរស័ព្ទ iPhone 12, 12 Pro, 12 Pro Max, និង12 mini ជាមួយនឹងការបន្ថែមឧបករណ៍សាកថ្ម MagSafe របស់ Apple នៅផ្នែកខាងក្រោយផងដែរ។
ស្រោមទូរស័ព្ទរបស់ក្រុមហ៊ុន Nomad ត្រូវបានភ្ជាប់មកជាមួយបញ្ចូលគ្នាយ៉ាងរឹងមាំជាងរបស់ក្រុមហ៊ុន Apple។ ម៉ូដែល Nomad នេះមានសំបកប្លាស្ទិច និងស៊ុមកៅស៊ូដែលនឹងការពារទូរស័ព្ទបានយ៉ាងល្អពីធ្លាក់ពីកម្ពស់រហូតដល់ ១០ ហ្វីត។ ផ្នែកខាងក្រោយនៃស្រោមទូរស័ព្ទត្រូវបានគ្របដណ្តប់ដោយស្បែក ដែលជាស្បែក Horween ដែលក្រុមហ៊ុន Nomad ប្រើនៅលើផលិតផលផ្សេងទៀត។
ស្រោមទូរស័ព្ទស្បែក standard Rugged Leather នេះមាន ៣ ពណ៌សម្រាប់ជ្រើសរើស គឺស្បែកខ្មៅ ត្នោតនិងស្បែកធម្មជាតិ រីឯស្រោម Rugged Folio មានពណ៌ខ្មៅ និងពណ៌ត្នោត។
ប្រភព៖ theverge
ដើម្បីស្វែងយល់អំពីពត៌មានបច្ចេកវិទ្យាថ្មីៗបន្ថែមសូមចូលទៅកាន់៖
Website: https://cfu-esports.com
Facebook៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia