ទូរស័ព្ទ iPhone 12 បានក្លាយជាកំពូលស្មាតហ្វូន 5G នៅលើពិភពលោកក្នុងរយៈពេលពីរសប្តាហ៍នៃការបើកដំណើរការ
ទូរស័ព្ទ iPhone 12 បានក្លាយជាកំពូលស្មាតហ្វូន 5G នៅលើពិភពលោកក្នុងរយៈពេលពីរសប្តាហ៍នៃការបើកដំណើរការ

Written by Dorn Visal

12/22/2020

របាយការណ៍ថ្មីមួយដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះដោយ Counterpoint Research បានរកឃើញថា iPhone 12 បានក្លាយជាស្មាតហ្វូន 5G ដែលលក់ដាច់បំផុតនៅលើពិភពលោកក្នុងខែតុលាទោះបីជាមានការពន្យារពេលនៃការបើកដំណើរការក៏ដោយ។

ថ្វីត្បិតតែ ‌iPhone 12‌ ត្រូវបានដាក់លក់តែ ២ សប្តាហ៍ក្នុងខែតុលាក៏ដោយក៏វានៅតែអាចឈរនៅចំណាត់ថ្នាក់កំពូលដដែល ការលក់ក្នុងរយៈពេលពីរសប្តាហ៍នេះបានធ្វើឱ្យ ‌iPhone 12‌ ក្លាយជាស្មាតហ្វូន 5G ដែលលក់ដាច់បំផុតលំដាប់់ថ្នាក់ទី ៧ ដែលបានលក់នៅចន្លោះខែមករា និងតុលាឆ្នាំ ២០២០ ។

ទូរស័ព្ទ iPhone 12 Pro គឺជាស្មាតហ្វូន 5G លក់ដាច់បំផុតលំដាប់ថ្នាក់លេខ ២ បន្ទាប់មកគឺ Samsung Galaxy Note 20 Ultra 5G ។ ជាមួយគ្នានោះ iPhone 12‌ និង 12 Pro មានចំនួនស្ទើរតែមួយភាគបួននៃការលក់ស្មាតហ្វូន 5G សរុបនៅក្នុងខែតុលា។

ការលក់ស្មាតហ្វូន ‌iPhone 12‌ និង 12 Pro‌ បានកើនឡើងច្រើនទ្វេដងនៃស្មាតហ្វូនដែលមានសមត្ថភាព mmWave ពី 5% ក្នុងខែកញ្ញាដល់ 12% នៅក្នុងខែតុលា។ តាមរយៈសារពត៌មាន Counterpoint Research បានបង្ហាញពីរចំណុចដែលជះឥទ្ធិពលដល់ឧស្សាហកម្មទូរគមនាគមន៍ហើយប៉ាន់ស្មានថាវាអាចជួយសម្រួលដល់ការជំរុញអោយមានបច្ចេកវិទ្យានេះកាន់តែប្រសើរនាពេលអនាគតរបស់ក្រុមហ៊ុន Apple ចូលទៅក្នុងវិស័យផ្សេងទៀតផងដែរ

ប្រភព៖ macrumors
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …