កាលពីថ្ងៃទី២០ ខែមេសាក ក្រុមហ៊ុនApple ទើបតែបង្ហាញនូវ iPad ជំនាន់ថ្មីដែលមានទំហំ ១១ អ៊ីញនិង ១២,៩ អ៊ីញហើយដូចអ្វីដែលបានរំពឹងទុក។​ iPad ទាំងនេះកំពុងក្លាយជាថេប្លេតដែលមានថាមពលខ្លាំងបំផុតដែលអ្នកអាចរកបាន។

iPad របស់ក្រុមហ៊ុនApple តែងតែជាថេប្លេតដែលមានថាមពលខ្លាំងបំផុតនៅក្នុងដំណើរការជាទូទៅ។​ ជាមួយនឹងការបន្ថែមបន្ទះឈីបsiliconថ្មី iPad នឹងក្លាយជាផលិតផលដែលឈរលើកំពូលសម្រាប់Apple ម្តងទៀត។

Apple បានរកឃើញវិធីផ្សេងទៀតដើម្បីធ្វើឱ្យ iPad Pro មានអារម្មណ៍ល្អសម្រាប់អ្នកប្រើ មានន័យវាអាចដំណើរជាលក្ខណៈទំាងការប្រើប្រាស់ធម្មតា និងសម្រាប់អ្នកជំនាញវិជ្ជាជីវៈ។ iPad Pro ថ្មីនេះក៏មានUSB-C និងរន្ធThunderbolt ដែលមានភ្ជាប់ជាមួយ USB 4.0 ។ Apple បាននិយាយថាជាមួយនឹងការកែលម្អទាំងនេះ, កម្រិតបញ្ជូនសម្រាប់ការតភ្ជាប់ខ្សែមានកម្រិតខ្ពស់សម្រាប់ 40Gbps, ហើយថាអ្នកប្រើនឹងអាចប្រើរបស់ជំនួស(accessories) ក្នុងកម្រិតខ្ពស់(high performance) ដូចជាsuper-fast external storage និងអេក្រង់ដែលមានគុណភាពបង្ហាញខ្ពស់ដូចជាត Pro XDR ឬគុណភាពបង្ហាញ 6K។

iPad Pros ឆ្នាំ ២០២១ ក៏នឹងក្លាយជាថេប្លេតដំបូងបង្អស់របស់ក្រុមហ៊ុន Apple ដែលត្រូវបានចែកចាយដោយមានការគាំទ្រដល់បណ្តាញ 5G ផងដែរ។ យើងរំពឹងថាម៉ូឌែលបស់អាយផតទាំងនេះនឹងអាចដំណើរការយ៉ាងល្អជាមួយនឹង។ 

កាមេរ៉ាមុខមានទំហំ ១២ មេហ្គាភិចស៊ែលថ្មី ដែលនេះនឹងជួយអោយការហៅវីដេអូ(Video Calling) របស់អ្នកប្រើមើលទៅប្រសើរជាងមុនបន្តិច ហើយលក្ខណៈពិសេសមួយដែលមានឈ្មោះថា Center Stage ដែលនឹងជួយរូបភាពរបស់អ្នកប្រើប្រាស់ស្ថិតចំកណ្កាលវីដេអូ ខណៈពេលដែលអ្នកប្រើកំពុងតែធ្វើការVideo Calling។

Source: www.engadget.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports