តោះមកដឹងទាំងអស់គ្នាពីមុខងារ និង ឧបករណ៍ដែលអាចឡើងទៅកាន់ iPadOS 16 មុនថ្ងៃចេញមកដល់
ព្រឹត្ដិការណ៍ WWDC 2022 នឹងធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ដូច្នេះក៏មានពាក្យចចាមអារ៉ាមជាច្រើនទាក់ទងនឹងមុខងាររបស់ប្រព័ន្ធ​ប្រតិបត្តិការថ្មីរបស់ Apple។

Written by Vichea

04/27/2022

ព្រឹត្ដិការណ៍ WWDC 2022 នឹងធ្វើឡើងនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ព្រឹត្តិការណ៍នេះនឹងប្រារព្ធឡើងតាមប្រព័ន្ធអ៊ីនធឺណិត ប៉ុន្តែក៏មានការអនុញ្ញាតឲ្យសិស្ស និងអ្នកអភិវឌ្ឍន៍កម្មវិធីមួយចំនួនអាចចូលរួមដោយផ្ទាល់នៅ Apple Park បានដែរ។ តាមពាក្យចចាមអារ៉ាមដែលយើងទទួលបានពីមុនមក យើងយល់ថាក្រុមហ៊ុនផ្លែប៉ោមនេះទំនងជាប្រកាសចេញ iPadOS 16 នៅក្នុងព្រឹត្តិការណ៍ WWDC ដ៏ធំរបស់ខ្លួននៅ​ថ្ងៃ​ទី 6 ខែ​មិថុនាដ៏ខ្លីខាងមុខនេះ។ អត្ថបទខាងក្រោមនេះនឹងនិយាយអំពីការដកស្រង់របស់យើងទាក់ទងទៅនឹងពាក្យចចាមអារ៉ាម និង ការរំពឹងទុកចុងក្រោយបំផុតទាក់ទងនឹងការមកដល់របស់ iOS 16 ក្នុងឆ្នាំនេះ ដែលក្នុងនោះរួមទាំងមុខងារថ្មីៗ និង ឧបករណ៍ដែលអាចដំណើរការជាមួយវាបាន។

បន្ទាប់ពីការប្រកាសនេះហើយ ក្រុមហ៊ុន Apple ទំនងជាបញ្ចេញប្រព័ន្ធប្រតិបត្តិការនេះជាជំនាន់សាកល្បងក្នុងរយៈពេលពីរបីខែ មុននឹងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការមកដល់ក្នុងអំឡុងខែកញ្ញា ពោលគឺដូចជាអ្វីដែលក្រុមហ៊ុននេះបានធ្វើកាលពីឆ្នាំមុខអញ្ចឹង។

សំណួរដ៏ធំមួយដែលមនុស្សមានជារៀងរាល់ឆ្នាំគឺថាតើ Apple នឹងទម្លាក់ប្រព័ន្ធប្រតិបត្តិការថ្មី (iPadOS 16) នេះទៅឲ្យម៉ូដែល iPad ណាខ្លះ។ ពាក្យចចាមអារ៉ាមដំបូងបង្ហាញថា Apple គ្រោងនឹងទម្លាក់ iOS 16 សម្រាប់ iPhone 6s និង iPhone SE ជាដើម។ ប្រសិនបើនេះជាការពិតមែននោះ ដូច្នេះ iPadOS 16 ក៏អាចនឹងត្រូវផ្ដល់ឲ្យ iPad mini 4, iPad Air 2, iPad (ជំនាន់ទី 5) និងម៉ូដែល iPad Pro ដើម។

តាមអ្វីដែលយើងរំពឹង ខាងក្រោមនេះអាចជាម៉ូដែល iPads ដែលអាចទទួលបាន iPadOS 16 ក្នុងនោះមាន៖

  • iPad Pro 12.9 (ជំនាន់ទី 5);
  • iPad Pro 11 (ជំនាន់ទី 3);
  • iPad Pro 12.9 (ជំនាន់ទី 4);
  • iPad Pro 11 (ជំនាន់ទី 2);
  • iPad Pro 12.9 (ជំនាន់ទី 3);
  • iPad Pro 11 (ជំនាន់ទី 1);
  • iPad Pro 12.9 (ជំនាន់ទី 2);
  • iPad Pro 10.5 (ជំនាន់ទី 2);
  • iPad Air (ជំនាន់ទី 5);
  • iPad Air (ជំនាន់ទី 4);
  • iPad Air (ជំនាន់ទី 3);
  • iPad mini (ជំនាន់ទី 6);
  • iPad mini (ជំនាន់ទី 5);
  • iPad (ជំនាន់ទី 9);
  • iPad (ជំនាន់ទី 8);
  • iPad (ជំនាន់ទី 7);
  • iPad (ជំនាន់ទី 6);

មកដល់ពេលនេះ មានមុខងារសំខាន់ៗចំនួនពីរដែលរំពឹងថានឹងមានលើ iPadOS 16 នោះគឺការកែសម្រួលរូបរាងនៃការជូនដំណឹងថ្មី (Notifications) និង ផ្ទៃបង្ហាញថ្មីនៃការប្រើប្រាស់មុខងារច្រើនក្នុងពេលតែមួយ។

មានរឿងមួយគួរឱ្យចាប់អារម្មណ៍ ពោលគឺថ្មីៗនេះពាក្យចចាមអារ៉ាមជាច្រើនគឺផ្តោតទៅលើតែផ្ទៃនៃការជូនដំណឹងថ្មីរបស់ iPadOS 16 ព្រោះ Apple បានធ្វើការកែប្រែជាច្រើនលើប្រព័ន្ធជូនដំណឹងរបស់ iOS ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយនាំយកមុខងារដូចជា Notification Summary និង Focus Modes ជាដើម។ ទោះយ៉ាងណាក៏ដោយ Apple នៅតែមិនទាន់ពេញចិត្តនឹងផ្ទៃជូនដំណឹងរបស់ iOS នៅឡើយហើយក៏កំពុងរៀបចំផែនការផ្លាស់ប្តូរបន្ថែមទៀតសម្រាប់ឆ្នាំនេះ។ ដូច្នេះហើយទើបមានការលើកឡើងជាច្រើនដែលថា iPadOS 16 ក៏អាចនឹងមានការផ្លាស់ប្ដូរផ្ទៃនៃប្រព័ន្ធជូនដំណឹងដែរ។

លើសពីនេះ ពីមួយឆ្នាំទៅមួយឆ្នាំអតិថិជន Apple ជាច្រើនបានស្នើឲ្យក្រុមហ៊ុននេះធ្វើការកែប្រែមុខងារប្រើប្រាស់កម្មវិធីច្រើនក្នុងពេលតែមួយឲ្យកាន់តែមានភាពប្រសើរជាងមុខ។ ទោះបីជាក្រុមហ៊ុនបានធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការប្រើ Slide Over និង Split View ក៏ដោយ ក៏វានៅមិនទាន់អាចតម្រូវចិត្តអតិថិជនរបស់គេនៅឡើយ។ ម៉្យាងវិញទៀតកម្មវិធីធំៗជាច្រើនជាកស្ដែងដូចជា Final Cut Pro ក៏ត្រូវបានអ្នកប្រើស្នើសុំឲ្យមានប្រើប្រាស់សម្រាប់ iPad ជាច្រើនឆ្នាំហើយផងដែរ។

យើងរំពឹងថាព័ត៌មានលម្អិតបន្ថែមលើ iPadOS 16 នឹងចេញជាបន្តបន្ទាប់នៅពេលព្រឹត្តិការណ៍ WWDC 2022 ខិតជិតមកដល់។ ទោះបីជា Apple នឹងប្រកាសអំពីមុខងារថ្មីៗជាច្រើនក៏ដោយ តែប្រសិនបើ iPadOS 16 ស៊េរីថ្មីនេះទទួលបានការកែលម្អលើការប្រើប្រាស់ពហុមុខងារល្អជាងមុខ វានឹងជាការកែលម្អដ៏ធំសម្រាប់ប្រព័ន្ធប្រតិបត្តិការនេះ។

ដើម្បីឲ្យកាន់តែច្បាស់ពី iPadOS 16 ថ្មីនេះ រងចាំមើលទាំងអស់គ្នា។ តើអ្នកទាំងអស់គ្នាសង្ឃឹមថានឹងឃើញអ្វីខ្លះនៅក្នុង iPadOS 16 នេះ?

ប្រភព៖ 9To5Mac

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …