អ្នកប្រើប្រាស់ប្រព័ន្ធiOS ជាច្រើនកំពុងជួបបញ្ហាក្នុងការ Sign in iCloud របស់ Apple
សេវាកម្មផ្ទុកទិន្នន័យ (iCloud) របស់ Apple ដែលមានមូលដ្ឋាននៅ Cupertino មានកំពុងតែជួបបញ្ហាមួយចំនួន។

Written by Heaur

12/28/2020

សេវាកម្មផ្ទុកទិន្នន័យ (iCloud) របស់ Apple ដែលមានមូលដ្ឋាននៅ Cupertino មានកំពុងតែជួបបញ្ហាមួយចំនួន។ យោងតាមរបាយការណ៍មួយបានលើកឡើងថា អ្នកប្រើប្រាស់ប្រព័ន្ធiOS ជាច្រើន បច្ចុប្បន្ននេះពួកគេកំពុងតែជួបប្រទះនូវបញ្ហា នៅដែលពេលពួកគេព្យាយាមតំឡើងឧបករណ៍ថ្មី ឬចូលទៅក្នុងគណនីរបស់ពួកគេ។ ចំនួនអ្នកប្រើប្រាស់ដែលរងផលប៉ះពាល់ពីបញ្ហានេះ នៅមិនទាន់ដឹងនៅឡើយទេ។

ជាការឆ្លើយតបទៅនឹងអ្នកប្រើប្រាស់ ដែលបានជួបប្រទះនឹងបញ្ហានៅពេលដំឡើង iCloud នៅលើឧបករណ៍អេបផលថ្មី, Apple Support បានបញ្ជាក់ថាពួកគេបានដឹងពីបញ្ហានេះ ហើយក្រុមហ៊ុនក៏កំពុងតែព្យាយាមដោះស្រាយវវាអោយកាន់តែឆាប់ផងដែរ។ ដោយក្រុមហ៊ុនបានលើកឡើងទៀតថា បញ្ហានេះគឺកើតឡើងដោយសារតែមកពីសមត្ថភាពខ្ពស់(high capacity), ហើយApple Support ក៏បានស្នើរអោយអថិតិជន ដែលមានបញ្ហាបក្នុងការតំឡើងiCloud, សាកល្បងក្នុងរយៈពេលពីរបីម៉ោងទៀត ។

ទោះបីជាយ៉ាងណាក្តី រយៈពេលជិត៣៦ ម៉ោងក្រោយមកបញ្ហានេះលេចចេញ។ គេមើលឃើញថា បញ្ហាត្រូវបានក្រុមហ៊ុនដោះស្រាយស្ទឺតែរួចរាល់ទៅហើយ តែក្រុមហ៊ុនប្រហែលត្រូវការពេលខ្លះ ដើម្បីកែលំអកន្លែងដែលខ្វះខាតមួយចំនួនផ្សេងទៀត។

Source: www.somagnews.com

CFU E-Sports League Cambodia
Web​៖ https://cfu-esports.com/ 
FB Page៖ CFU E-Sports League Cambodia     
YouTube​៖​ CFU E-Sports League Cambodia – YouTube

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …