បន្ទាប់ពីក្រុមហ៊ុនAppleបានធ្វើបច្ចុប្បន្នភាពនូវកំណែប្រព័ន្ធប្រតិបការ iOS 14, មានកម្មវិធីនិងមុនងារជាច្រើនដែលអ្នកប្រើប្រាស់មួយចំនួនមិនទាន់បានដឹង ក្នុងចំណោមនោះមានកម្មវិធីShortcuts ដែលកម្មវីធីផ្តល់ភាពងាយស្រួលច្រើននៅក្នុងជីវភាពប្រចាំថ្ងៃ។ ជាបើកនីឆ្នាំថ្មីនេះ CFU E-sport League Cambodia នឹងធ្វើការបង្ហាញពីការប្រើប្រាស់កម្មវិធីShortcutsនេះ តាមរបៀបងាយៗដូចខាងក្រោម៖
Shortcut គឺជាប្រភេទទម្រង់កម្មវិធីមួយដែលផ្តល់ការអនុញ្ញាអោយអ្នកប្រើប្រាស់អាចកំណត់មុខងារ ឬកម្មវិធីផ្សេងៗតាមចំណងចំណូលចិត្តរបស់ពួកគេផ្ទាល់ ដោយមានលក្ខណៈងាយៗនិងរហ័ស។
របៀបនៃការប្រើប្រាស់
Full Review
- ការកំណត់មុខងារអាកាសធាតុ (Weather)
នៅក្នុងកម្មវិធីនេះ យើងអាចកំណត់មុខងារ ដូចជាការប្រាប់ពីថ្ងៃខែ ក៏ដូចជាកម្រិតសីតុណ្ហភាព ហើយយើងក៏អាចកំណត់ការល្លៀកពាក់របស់យើងតាមស្ថានភាពនៃ បន្ទាប់ពីយើងងើបពីដំណេក។






2. ការកំណត់ទីតាំង
ចំពោះមុខងារនេះ យើងធ្វើការកំណត់ទីតាំងពីសាលារៀន កន្លែងធ្វើការ ឬកន្លែងដែលយើងកំពុងតែនៅ ទៅផ្ទះយើងដោយគ្រាន់តែចុចលើទម្រង់Shortcuts ដូចខាងក្រោម នោះវានឹងបង្ហាញពីទីតំាង និងផ្លូវពីទីកន្លែងយើងឈរជើងទៅផ្ទះរបស់យើងតែម្ត

3. ការកំណត់ពេលចេញ និងចូល
សម្រាប់ការកំណត់នេះ យើងនឹងទទួលបានការដាស់តឿន ឬការរំលឹក រាល់ពេលដែលយើងចេញ ចូលសាលារៀន ឬកន្លែងការងារ ដោយវានឹងប្រាប់យើងពីអ្វីដែលត្រូវធ្វើមុនគេ ដូចអ្វីដែលយើងបានកំណត់ក្នុងមុខងារនោះ។ សម្រាប់ការកំណត់នេះចេញ និងចូលមានលក្ខណៈស្រដៀងដូចគ្នា ដោយយើងគ្រាន់តែយក Arrive ឬ Leave តាមអ្វីដែលយើងចង់កំណត់។


4. ការកំណត់សកម្មភាពផ្សេងៗ
ក្រៅពីនេះ អ្នកប្រើប្រាស់អាចកំណត់សកម្មភាពប្រចាំថ្ងៃផ្សេងៗ និងកម្មវិធីដែលយើងចង់ប្រើ តាមពេលវេលាដែលយើងចង់បាន។

5. ការកំណត់សំលេងសាកថ្ម
សម្រាប់មុខងារនេះ យើងអាចធ្វើការផ្លាស់ប្តូរសំលេងសាកថ្ម ដោយយកសំលេងណាដែលយើងចង់ប្រើប្រាស់ ក្រៅតែពីសំលេងដើមនៅក្នុងស្មាតហ្វូន។







6. ការកំណត់ Wallpaper កម្មវិធី
យើងអាចផ្លាស់ប្តូរឈ្មោះ និងផ្ទាំងខាងក្រោយ(Background) របស់កម្មវិធីផ្សេង តាមចំណងចំណូលចិត្តយើង។


7. ការផ្លាស់ប្តូរ Background នៅលើ Widgets
នៅលើប្រព័ន្ធប្រតិបការiOS ថ្មីនេះ អ្នកប្រើប្រាស់អាចផ្លាស់ប្តូររូបភាពផ្ទំាងខាងក្រោយ (Background) Widget តាមការចង់បានរបស់ខ្លួនផងដែរ ដែលមានន័យថា គេអាចបង្កើតជំរើសដោយខ្លួន




បន្ទាប់ពីបានរៀបរាប់ និងបង្ហាញពីរបៀបនៃការប្រើប្រាស់នូវកម្មវិធីShortcutsខាងលើនេះ ឃើញថាកម្មវីធីនេះអាចផ្តល់មកនូវផលប្រយោជន៍ជាច្រើន និងជួយសម្រួលដល់ការប្រើប្រាស់ទូរស័ព្ទបចាំថ្ងៃរបស់យើងយ៉ាងច្រើន ដោយតាមរបៀបខ្លីៗ និងងាយៗ។ យ៉ាងណាមិញ យើងសង្ឃឹមថា ការបង្ហាញនេះអាចជួយបើកអោយអ្នកប្រើប្រាស់កាន់តែមានងាយកំណត់មុខងារ និងតួនាទីផ្សេងៗនៅក្នុងកម្មវិធីតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ សូមកំុភេ្លចជួយ comment និងចែករំលែកទៅកាន់មិត្តកក្តិរបស់អ្នក។ សូមអរគុណ!!
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube