Mad Skills Motocross 3: គឺជាហ្គេមទី៣ របស់ Mad Skills Motocross ដែលជាស៊េរីហ្គេមចល័តដែលត្រូវបានទាញយកដោយអ្នកប្រើប្រាស់រាប់លាននាក់។ ហ្គេមថ្មីនេះបាននាំមកនូវការច្នៃប្រឌិតជាច្រើនដូចជាក្រាហ្វិច និងពណ៌ដែលមានភាពប្រសើរឡើង។ Mad Skill Motocross 3 ត្រូវបានទាញយកដោយមនុស្សរាប់សែននាក់។ Mad Skills Motocross 3 ដែលក្រុមហ៊ុនបានប្រកាសថាបានចេញលក់កាលពីសប្តាហ៍មុនបានបង្ហាញខ្លួនជាលើកដំបូងសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS និងប្រព័ន្ធប្រតិបត្តិការ Android ។

ហ្គេមMotocross 3 គឹជាវគ្គបន្តពីហ្គេមMotocross 2 ដោយនៅលើកនេះវាមាននាំមកនូវក្រាហ្វិកនិងការកែលម្អមេកានិចជាច្រើន។ លើសពីនេះទៀត វីដេអូហ្គេមរយៈពេល ៣០ វិនាទីដែលបានចេញផ្សាយ បានបង្ហាញដល់អ្នកលេងទូរស័ព្ទចល័តនូវអ្វីដែលMad Skills Motocross 3ផ្តល់ជូន។​ លក្ខណៈពិសេសជាច្រើនដែលមិនមាននៅក្នុងហ្គេមមុនដូចជាការប្រកួតប្រជែងជើងឯកតាមអ៊ិនធរណេតនិងការគ្រប់គ្រងម៉ូតូ ដែលមានភាពប្រសើរឡើងលើសពីការរំពឹងទុករបស់អ្នក។ ហ្គេមមុនគឺ Mad Skills Motocross 2 ត្រូវបានទាញយកដោយមនុស្សជាង ១១ លាននាក់។ ចំនួននៃការទាញយកហ្គេមថ្មីបានឈានដល់រាប់សែនរាប់ម៉ឺនរួចទៅហើយ។

Source: wwww.theverge.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports