ថ្ងៃនេះ CFU E-sport League Cambodia នឹងធ្វើការបង្ហាញពីកម្មវិធី ភ្ជាប់មកជាមួយនឹងមុខងារពិសេសមួយចំនួននៅកំណែ iOS 14 ថ្មីរបស់ក្រុមហ៊ុនApple ដោយមុខងារទំាងនោះត្រូវបានក្រុមហ៊ុនធ្វើរចនាបន្ថែម ក៏ដូចជាតំឡើងថ្មីដើម្បីជួយសម្រួលដល់អថិតិជនរបស់ខ្លួនអោយមានភាពស្រួលក្នុងប្រើប្រាស់ប្រចាំ។ ខាងក្រោមនេះ ជាមុខងារ ព្រមទំាំងកម្មវិធីចំនួន៧ ដោយយើងនឹងធ្វើការរពិពណ៌នាចំណុចសំខាន់ខ្លះៗ៖
Full Review
- Dots
គឺជាចំណុចតូចៗ ស្ថិតនៅខាងក្រោមនៃកម្មវិធី។ នៅពេលដែលចុចលើវា នោះយើងអាចអូសអេក្រង់ទៅមុខ ឬក្រោយបានលឿន ដោយមិនចាំបាច់អូសម្តងមួយៗ។

2. Default Brower App
ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ iOS 14 យើងអាចកំណត់កម្មវិធី Browserផ្សេងក្រៅពីកម្មវិធីSafari របស់Apple ដោយយើងអាចកំណត់យកកម្មវិធីChrome ឬ Edge ជំនួសអោយកម្មវីធីដើមSafari នៅលើ iPhone។ ដូចនេះ នៅពេលយើងចុចលើLink ឬអ៊ីមែល វានឹងលោតទៅកាន់Default Browser ដែលយើងបានកំណត់។

3. Mirror Photos
គឺជាជម្រើសថ្មីមួយ ដែលអនុញ្ញាតអោយយើងធ្វើការថតរូបSelfish ដូចនៅពេលដែលយើងឆ្លុះកញ្ចក់អញ្ចឹង ដោយរូបថតដែលថតចេញមក មិនមានលក្ខណៈបញ្ចា្រស់ពីរូបដើមយើងនោះឡើយ។

4. Notes
ក្រុមហ៊ុនApple បានបន្ថែមនូវមុខងារថ្មីមួយទៀត នៅពេលដែលយើងគូររង្វង់ ឬបន្ទាត់ត្រង់ដោយដៃ ពេលនោះមុខងារថ្មីវានិងកែតម្រូវអោយចេញរាងមូល និងបន្ទាត់ត្រង់តែម្តង។ ដូចេ្នះ យើងមិនចាំបាច់បារម្ភ គូរទៅមិនស្អាត និងវៀកនេះវៀកនោះទេ។

5. Translation
Apple បានបង្កើតនូវកម្មវិធីថ្មីមួយដែលមានឈ្មោះ Translation។ កម្មវិធីនេះមានត្រឹមតែ១១ភាសា ដោយវានឹងស្តាប់សំលេងរបស់យើង ហើយធ្វើការបកប្រែជាអក្សរនិងសំលេង។ ម្យា៉ងទៀត កម្មវិធីនេះតម្រូវអោយយើងទាញយក (Download) ភាសាទំាំង១១ជាមុខសិន ពេលនោះវានឹងធ្វើការបកប្រែភាសាដោយមិនបាច់អ៊ីនធឺណិតនោះទេ។

6. Phone Calls
ចំពោះមុខងារនេះ ផ្ទាំងCall នឹងមិនបង្ហាញពេញអេក្រង់ដូចមុនឡើយ ដោយវានឹងបង្ហាញត្រឹមផ្នែកតូចមួយនៅខាងលើអេក្រង់។ យើងអាចអូសផ្ទាំងCall នោះឡើងលើសម្រាប់ការមិនទទួល ឬអូសចុះក្រោមបើយើងចង់ទទួលទូរស័ព្ទនោះ។ នេះមានន័យថា ផ្ទាំងCallនឹងលែងរំខានយើង ខណៈដែលយើងកំពុងតែលេងហ្គេម ឬមើលរឿងជាដើម។

7. Limit Photo Library Access
នៅលើប្រព័ន្ធប្រតិបត្តិការiOS 14នេះ អាចឱ្យអ្នកប្រើប្រាស់ធ្វើការកំណតយករូបភាពមួយណាដែលយើងចង់លាក់ ឬបង្ហាញនៅក្នុងlibrary។ នេះជាអោយជម្រើសថ្មីមួយសម្រាប់ភាពឯកជន របស់អ្នកប្រើប្រាស់ ក្នុងការមិនចង់អោយអ្នកដទៃមើលឃើញរូបថតណាមួយដែលជារបស់ខ្លួន។

បន្ទាប់ពីបានរាប់រៀបនូវមុខងារ ព្រមទំាងកម្មវិធីពិសេសៗ ដែលក្រុមហ៊ុនបានបន្ថែមចូលVersion iOS14 យើងឃើញថា មានចំណុខ្លះត្រូវបានអ្នកនិយម Android មានប្រើយូរឆ្នំារួចមកហើយ តែវាបានក្លាយជាមុខងារ និងកម្មវិធីថ្មីសម្រាប់អ្នកប្រើប្រាស់iPhone។ យ៉ាងណាមិញ សម្រាប់អ្នកនិយម iPhone វានៅមិនទាន់យឺតពេលទេ ក្នុងការធ្វើបច្ចុប្បន្នភាពចំណុចទំាំងនោះ។សូមកំុភេ្លចជួយ comment និងចែករំលែកទៅកាន់មិត្តកក្តិរបស់អ្នក។ សូមអរគុណ!!
លោកអ្នកក៏អាចធ្វើការទស្សនាវីដេអូខាងក្រោម៖
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube