ជាថ្មីម្តងទៀត ថ្ងៃនេះ CFU E-sport League Cambodia នឹងធ្វើការបង្ហាញពីកម្មវិធី ភ្ជាប់មកជាមួយនឹងមុខងារពិសេសមួយចំនួននៅកំណែ iOS 14ថ្មីរបស់ក្រុមហ៊ុនApple ដោយមុខងារទំាងនោះត្រូវបានក្រុមហ៊ុនធ្វើរចនាបន្ថែម ក៏ដូចជាតំឡើងថ្មីដើម្បីជួយសម្រួលដល់អថិតិជនរបស់ខ្លួនអោយមានភាពស្រួលក្នុងប្រើប្រាស់ប្រចាំ។ ខាងក្រោមនេះ ជាមុខងារ ព្រមទំាំងកម្មវិធីចំនួន៧ ដោយយើងនឹងធ្វើការរពិពណ៌នាចំណុចសំខាន់ខ្លះៗ៖
Full Review
- Voice Memos
ជាកម្មវិធីមួយដែលវាត្រូវបាកែលំអ ដោយបន្ថែមនូវជម្រើសថ្មីមួយ Edit Recording, យើងអាចធ្វើការកាត់សំលេងរំខានជំុវិញ ដោយកម្មវិធីនេះនឹងស្រូបយកសំលេងដែលយើងនិយាយ។

2. App Library
គឺជាកន្លែងមួយនៅចុងបំផុតនៃទំព័រអេក្រង់ទូរស័ព្ទ ដោយយើងអាចរៀបចំកម្មវិធីទៅតាមប្រភេទ និងមុខងារនីមួយៗតាមលក្ខណៈសាមញ្ញៗ ដើម្បីបង្កអោយមានភាពងាយស្រួលក្នុងការស្វែងរកកម្មវិធីទំាងនោះ នៅពេលយើងត្រូវការ។

3. Widget
ជាទម្រង់ shortcut ដែលវាបង្ហាញពីពត៌មានផ្សេងៗដូចជា Weather, clock, calendar, news ដោយនៅប្រព័ន្ធប្រតិបត្តិការ iOS 14, ក្រុមហ៊ុនApple បានធ្វើការផ្លាស់ប្តូរបទពិសោធន៍នៃធាតុក្រាហ្វិកនេះទាំងស្រុងសម្រាប់ Widget។ យើងអាចជ្រើសរើសទំហំ ប្រភេទ និងទីកន្លែងរបស់វាតាមចំណងចំណូលចិត្តរបស់យើង។ ដើម្បីប្រើប្រាស់បាន តម្រូវអោយយើងចុចលើអេក្រង់ទូរស័ព្ទអោយជាប់ រួចចុចលើសញ្ញាលេខបូកដែលនៅខាងឆ្វេងផ្នែកខាងលើ នោះយើងនឹងមានជម្រើសជាច្រើនអោយយើងជ្រើសរើស។

4. Hidden Home Screen Page and App
នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14, ទំព័រអេក្រង់(Screen Page)និងកម្មវិធីទាំងមូលអាចអោយអ្នកប្រើប្រាស់ធ្វើការលាក់ពីអេក្រង់ទូរស័ព្ទ។ ចំពោះកម្មវិធីដែលបានលាក់ទំាំងនោះ គេអាចរកបាននៅលើApp Libraryវិញ។ យ៉ាងណាមិញ ដើម្បីប្រើប្រាស់មុខងារនេះ យើងគ្រាន់តែចុចលើអេក្រង់ទូរស័ព្ទអោយយូរបន្តិច រួចចុចលើចំណុចតូចៗ (dots) ហើយយើងធ្វើការដកសញ្ញាគ្រីស (Check) លើpage ណាដែលយើងចង់លាក់ ចុចលើពាក្យថាDone ជាការស្រេច។

5. Sound Recognition
គឺជាមុខងារមួយដែលអាចស្គាល់សំឡេងចេញពីបរិយាកាសជុំវិញខ្លួន ហើយវានឹងជូនដំណឹងដល់អ្នកប្រើប្រាស់ ដូចជាសំលេងរោទិ៍ រឺសំលេងសារ៉ែនជាដើម។ យ៉ាងណាមិញ គេអាចកំណត់សំលេងណាមួយក្នុងមុខងារនេះ ដោយគិតថាសំលេងនោះអាចបង្កហានិភ័យចំពោះសុវតិ្ថភាពផ្ទាល់ខ្លួន ពេលមុខងារនេះនឹងធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់ភ្លាមៗ បន្ទាប់ពីវាចាប់សំលេងនោះបាន។

6. Back Tap
ត្រូវបានបង្កើតឡើង ដើម្បីបង្កភាពងាយស្រួលដល់អថិតិជនក្នុងការប្រើប្រាស់មុខងារណាមួយ ដោយគ្រាន់តែចុចផ្នែកខាងក្រោយនៃទូរស័ព្ទ២ដង ឬ៣ដងតែប៉ុណ្ណោះ។ គេអាចធ្វើការកំណតកម្មវិធី ឬមុខងារណាមួយដែលយើងចង់បើក តាមរយៈការកំណត់នៅក្នុងsetting។

7. Picture in Picture
ជាមុខងារពិសេសក្នុងចំណោមមុខងារជាច្រើនដែលក្រុមហ៊ុនApple បានបន្ថែមនៅលើVersion iOS14របស់ខ្លួន, Picture in Picture ជាមុខងារដែលអោយយើងអាចមើលវីដេអូឬប្រើ FaceTime ពេលកំពុងធ្វើតែប្រើប្រាស់កម្មវិធីអ្វីផ្សេងទៀតក្នុងពេលតែមួយ។ មុខងារនេះវានឹងបង្ហាញវីដេអូជាទម្រង់តូចមួយនៅជ្រុងខាងលើនៃអេក្រង់ ហើយយើងក៏អាចផ្លាស់ប្តូរទីតាំង និងទំហំវីដេអូនោះតាមតម្រូវការបស់យើងបានផងដែរ។

មុខងារ ក៏ដូចជាកម្មវិធីទំាំងប្រាំពីរ ដែលបានពណ៌នាខាងនេះ យើងឃើញថា មានចំណុចសម្រាប់អ្នកប្រព័ន្ធប្រតិបត្តិការ ប្រហែលជាបានជួប និងប្រើប្រាស់យូរណាស់មកហើយ ខណៈអ្នកប្រើទើបតែត្រូវបានបន្ថែមនៅឆ្នំានេះតែប៉ុណ្ណោះ។ ទោះបីជាណាក៏ដោយ វានៅមិនទាន់យឺតពេលទេ ហើយក៏នៅតែជាជម្រើសល្អមួយ ដែលក្រុមហ៊ុនព្យាយាមកែប្រែដើម្បីតម្រូវចិត្តអថិតិជនរបស់ខ្លួន ក្នុងគោលអោយប្រើប្រាស់ផលិតផលរបស់ខ្លួនកាន់តែងាយស្រួលក្នុងជីវភាពប្រចាំថ្ង សូមកំុភេ្លចជួយ comment និងចែករំលែកទៅកាន់មិត្តកក្តិរបស់អ្នក។ សូមអរគុណ!!
លោកអ្នកក៏អាចធ្វើការទស្សនាវីដេអូខាងក្រោម៖
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube