តាមរយៈរបាយការណ៍យ៉ាងទូលំទូលាយដោយ Apple Developer forums ថាប្រព័ន្ធប្រតិបត្តិការ iOS 14.2 មានបញ្ហាយ៉ាងធ្ងន់ធ្ងរដោយមានការស៊ីថ្មខ្លាំង។
អ្នកប្រើប្រាស់មួយចំនួនកំពុងរាយការណ៍ថាទូរស័ព្ទរបស់ពួកគេបាត់បង់លើសពី ៥០ ភាគរយ នឹងសាកថ្មក្នុងរយៈពេលតិចជាង ៣០នាទី និងស៊ីថ្មអស់ ៥ ភាគរយក្នុងរយៈពេលតែប៉ុន្មាននាទីនៃការប្រើប្រាស់ធម្មតា។ បញ្ហានេះហាក់ដូចជាទាក់ទងទៅនឹងកម្មវិធីដោយសារតែអ្នកប្រើប្រាស់ជាច្រើនកំពុងជួបប្រទះនឹងបញ្ហាថ្មនៅច្រើនភាគរយ ហើយឆាប់ នឹងការសាកថ្មបែជាឆាប់ពេញ ដែលគ្នារវាងអ្នកប្រើប្រាស់ដទៃ។
ទូរស័ព្ទ iPhone ដែលរងផលប៉ះពាល់សុទ្ធតែជាម៉ូដែលចាស់ៗដូចជា iPhone XS, iPhone 7, iPhone 6S និង iPhone SE ជំនាន់ទី 1 , iPad Pro ដែលដំណើរការលើ iPadOS 14.2 ឆ្នាំ 2018 ក៏ហាក់ដូចជារងផលប៉ះពាល់ផងដែរ។
ហើយថ្មីៗនេះប្រព័ន្ធប្រតិបត្តិការ iOS 14.3 និង iPadOS 14.3 ត្រូវបានចេញផ្សាយរួចហើយដូច្នេះវាអាចទៅរួចដែលថា Apple អាចនឹងដោះស្រាយបញ្ហានៅក្នុងការធ្វើបច្ចុប្បន្នភាពនោះ។ ការអាប់ដេតធំទី ៣ លើ iOS 14 និង iPadOS 14 នាំមកនូវការគាំទ្រដល់ Apple ProRAW ក៏ដូចជាការកែលម្អមិនអោយមានផល់ប៉ះពាល់ដល់សុខភាព និងអាកាសធាតុទៀតផង។
អ្នកប្រើប្រាស់ដែលកំពុងប្រើទូរស័ព្ទឬipad ម៉ូដែលចាស់ៗអាចនឹងបញ្ឈប់ការធ្វើបច្ចុប្បន្នភាពទៅ iOS 14.2 ប្រសិនបើក្រុមហ៊ុន Appleមិនទាន់ដោះស្រាយបញ្ហានេះរួចរាល់។
ប្រភព៖ bleepingcomputer
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia