Apple បានធ្វើការ Update iOS 14.2 សម្រាប់ iPhone 12
ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការណ៍ iOS 14.2 នៅលើទូរស័ព្ទស្មាតហ្វូន iPhone 12 ថ្មី

Written by Dorn Visal

11/19/2020

ក្រុមហ៊ុន Apple បានចេញផ្សាយកំណែ Update iOS 14.2 សម្រាប់អ្នកដែលមានទូរស័ព្ទ iPhone 12 និងអ្នកដែលមិនបានដំឡើង iOS 14.2 ពីមុន។

មិនទាន់មានប្រភពពត៌មានច្បាស់ការថាហេតុអ្វីបានជាក្រុមហ៊ុន Apple បានបញ្ចេញកំណែថ្មីនៃប្រព័ន្ធប្រតិបត្តិការ iOS 14.2 នេះ ប៉ុន្តែវាអាចជាការកែកំហុសតូចៗដែលជាបញ្ហានៅពេលតំឡើង។ Softwear ដែលបានធ្វើបច្ចុប្បន្នភាពមាននេះមានលេខ build number 18B111 ខណៈពេលដែលការចេញផ្សាយ Version មុនមានលេខbuild number 18B92 ។

ការអាប់ដេតនេះនឹងបង្ហាញនៅ General> Software Updates សម្រាប់អ្នកដែលកំពុងប្រើប្រាស់ទូរស័ព្ទ iPhone 12 ថ្មី និងកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ iOS 14.1 ដែលបានភ្ជាប់មកជាមួយស្រាប់ ។

ដើមឡើយក្រុមហ៊ុន Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 14.2 នៅថ្ងៃទី ៥ ខែវិច្ឆិកាដោយការធ្វើបច្ចុប្បន្នភាពនោះបានបន្ថែម Emoji ថ្មី មុខងារ Control Center Music Recognition toggle , ផ្ទាំងរូបភាពថ្មី, Intercom support និងមុខងារជាច្រើនទៀតផងដែរ។

 ប្រភព៖ macrumors

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …