ក្រុមហ៊ុន Intel បានដាក់ចេញនូវឧបរកណ៍ RealSense ID នៅដើមឆ្នាំនេះ ដែលជាឧបករណ៍សម្គាលផ្ទៃមុខ(facial recognition) ដោយពឹងផ្អែកលើបច្ចេកវិទ្យាស៊ីជំរៅ(depth-sensing technology) ។ RealSense IDបានចាប់ផ្តើមជាកាមេរ៉ាបែប Kinect សម្រាប់ការប៉ះអេក្រង់ (touch-free interaction)។ RealSense ID បង្កើតឡើងដោយផ្អែកលើបច្ចេកវិទ្យាស៊ីជម្រៅរបស់ Intel ជាមួយនឹងប្រព័ន្ធសម្រាប់កំណត់មុខមាត់របស់អ្នកប្រើប្រាស់ ដោយវាមានបន្ទះឈីប និងធាតុដែលមានអាចការពារលេខកូដនិងទិន្នន័យរបស់អ្នកប្រើប្រាស់។ ឧបករណ៍នេះនឹងរៀន ហើយសម្របខ្លួនទៅនឹងតាមពេលវេលា ដោយវានឹងកត់សម្គាល់លើសក់ មុខ ស្បែកមុខ និងរបាំងមុខជាដើម។

បច្ចេកវិទ្យា RealSense របស់ក្រុមហ៊ុន Intel បានចាប់ផ្តើមដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយបានបង្កើតជាករណីគំរូប្រើបច្ចេកវិទ្យាដូចជាការបញ្ចូលមុខរបស់អ្នកទៅក្នុង Fallout 4 និងឧបករណ៍ដែលមានប្រយោជន៍ជាច្រើនទៀតដូចជាដោះសោកុំព្យូទ័រយួរដៃជាមួយវីនដូហេសលូរ(Windows Hello)។ ក្រុមហ៊ុន Intel ណែនាំថាកម្មវិធីថ្មីរបស់ RealSense អាចត្រូវបានប្រើក្នុងការកំណត់កម្មវិធីផ្សេងៗដូចជាATMs, registers, ហើយនិង smart locks។

ក្រុមហ៊ុន Intel បានចាត់វិធានការដើម្បីដោះស្រាយនូវបញ្ហានានា ដែលអាចកើតឡើងនៅក្នុង RealSense ID ដោយបង្កើតគំរូនៃមុខជាច្រើនទៀត ដើម្បីអោយប្រាកដ៏ថា វាមិនមានបញ្ហា។ យ៉ាងណាមិញ ក្រុមហ៊ុន Intel គ្រោងនឹងចាប់ផ្តើមបញ្ចេញឧបករណ៍ទំាងនោះនៅក្នុងខែមីនាខាងមុខនេះ។
Source: www.theverge.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube