បន្ទាប់ពីមានវត្តមានបន្ទះឈីបM1របស់Apple, ក្រុមហ៊ុន Intel មានការព្រួយបារម្ភអំពីបន្ទះឈីប M1នេះ ដោយវាអាចមានសមត្ថភាពខ្លំាងជាងបន្ទះឈីបរបស់ខ្លួន។ យ៉ាងណាមិញ របាយការណ៍របស់ PC World និង Tom’s Hardware បានបង្ហាញថាក្រុមហ៊ុន Intel បានចែករំលែកចំណុចសំខាន់ៗ ដែលអះអាងថាបង្ហាញថាprocessorsប្រភេទកុំព្យូទ័រយួរដៃ Core i7 ជំនាន់ទី ១១ មានល្បឿនលឿនជាង M1 ។ ដោយក្រុមហ៊ុនបានបានបង្ហាញពីផ្នែកជាច្រើន ដែលក្រុមហ៊ុន Intel អាចអះអាងថា បន្ទះឈីបរបស់ខ្លួនពិតជាខ្លំាងជាងបន្ទះឈីបM1 ទៅទៀត។

លទ្ធផលនេះបានធ្វើអោយក្រុមហ៊ុន Intel នាំមុខក្រុមហ៊ុន Apple ក្នុងការធ្វើតេស្តិ៍នកម្មវិធីChrome, Office 365 tasks, Adobe creative apps និង AI ។ នៅពេលលេងវីដេអូហ្គេម បន្ទះឈីIntel របស់ខ្លូនអាចបង្កើនល្បឿនបានលឿនជាងមុន ខណៈដែលក្រុមហ៊ុន Intel បានចង្អុលបង្ហាញថា កម្មវិធីហ្គេមមួយចំនួនមិនមាននៅ Mac ទេ។ បន្ថែមពីនេះ ក្រុមហ៊ុន Intel បានអះអាងថា អាយុកាលថ្មរបស់ Apple គឺគ្រាន់តែជាការផ្នែកទន់(fluff)ប៉ុណ្ណោះ – ដែលមិនអាចដំណើរការប្រសើរជាងការCore i7 ឡើយ។

ក្រុមហ៊ុន Intel ក៏ចង់ចង្អុលបង្ហាញការពីសមត្ថភាពបន្ទះឈីបរបស់ខ្លួន ដែលអាចគាំទ្រកាន់តែប្រសើរ សម្រាប់ម៉ូនីទ័រខាងក្រៅ(external monitors)និងhardware ជាច្រើនទៀត សម្រាប់កុំព្យូទ័រយួរដៃ។ ទោះយ៉ាងណាក៏ដោយ មានការសង្ស័ុយជាច្រើនចំពោះការធ្វើតេស្តរបស់Intel ដោយក្រុមហ៊ុន Intel បានធ្វើការប្តូរHardware កំឡុងពេលការធ្វើតេស្ត CPUs របស់ខ្លួន និង CPUs របស់Apple។ ឧទាហរណ៍ ក្រុមហ៊ុន Intel បានជ្រើសរើសការធ្វើតេស្តមួយចំនួន ដែលមានលក្ខណៈអំណោយផលសម្រាប់ផលិតផលរបស់ខ្លួន ដូចជាTopaz Labs AI test – ដែលជាកម្មវីធីជួយបង្កើនល្បឿនHardware របស់ Intel ។
ការតេស្តត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Intel មើលឃើញបន្ទះឈីបរបស់ក្រុមហ៊ុនApple ជាការគំរាមកំហែង មួយសម្រាប់ផលិតផលបន្ទះឈីរបស់ខ្លួននាពេលអនាគត។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube