Instagram Stories ហាក់ដូចជាមានអាកប្បកិរិយាខុសឆ្គងសម្រាប់អ្នកប្រើប្រាស់ដែលធ្វើឱ្យយើងមិនអាចមើល Story ថ្មីៗបាន។ បញ្ហានេះបានប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើនកាលពីម្សិលមិញ។
អ្នកនាំពាក្យ Meta លោក Christine Pai បានប្រាប់ថាក្រុមហ៊ុន “ដឹងថាមនុស្សមួយចំនួនកំពុងមានបញ្ហាក្នុងការចូលទៅកាន់ Instagram Storiesដែលពេលនេះផ្ទាល់កំពុងធ្វើការដើម្បីឱ្យអ្វីៗត្រឡប់ទៅធម្មតាវិញឱ្យបានលឿនតាមដែលអាចធ្វើទៅបានហើយសុំទោសចំពោះភាពរអាក់រអួល។”
បញ្ហាឫសគល់ដែលបានកើតគឺ Instagram មិនចាំកន្លែងដែលអ្នកចាកចេញនៅពេលមើល Story របស់នរណាម្នាក់ដែលជាStory ចុងក្រោយនេះទេ។ ឧទាហរណ៍ ប្រសិនបើមិត្តរបស់យើងម្នាក់បានបង្ហោះ Story ចំនួន4 ហើយយើងបានមើ Story របស់ពួកគេទាំង 4 រួចរាល់នៅប៉ុន្មាននាទីក្រោយមិត្តរបស់យើងដាក់ Story មួយទៀតដែលជា Story ទី5បញ្ហាដែលបានកើតនេះគឺយើងមិនអាចមើល Story ទី5 នេាះបានពេលយើងចុចលើ Story មិត្តរបស់យើងវាបែបជាចេញ Story ទី1 ដែលជា Story ចាស់ផងដែរ។

បច្ចុប្បន្នគេមិនដឹងថាមានអ្នកប្រើប៉ុន្មាននាក់ដែលរងផលប៉ះពាល់។លើសពីនេះមានមនុស្សជាច្រើននៅលើ Twitter រាយការណ៍ថាពួកគេត្រូវមើល Story ឡើងវិញ ប៉ុន្តែ Instagram មិនមាននិន្នាការអ្វីច្រើទេតែសង្ឃឺមថាក្រុមហ៊ុននឹងជូសជុលមុខងារដ៏សំខាន់មួយនេះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។

ប្រភព៖ theverge
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia