Instagram កំពុងពង្រីកការផ្សាយបន្តផ្ទាល់ (Live) ដើម្បីអោយអ្នកប្រើប្រាស់អាចផផ្សាយផ្ទាល់បានច្រើនជាងពីរនាក់នៅក្នុងចរន្តតែមួយ។ វេទិកានេះបានដាក់បង្ហាញនៅក្នុង Live Rooms នឹងអនុញ្ញាតឱ្យមនុស្សរហូតដល់ទៅបួននាក់អាចផ្សាយផ្ទាល់ជាមួយគ្នាបាន។ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន Instagram និយាយថា ក្តីសង្ឃឹមគឺបើកឱកាសកាន់តែច្រើន សម្រាប់អ្នកប្រើប្រាស់ដោយអនុញ្ញាតិអោយអ្នកប្រើប្រាស់អាចបង្កើតកម្មវិធីជាលក្ខណៈTalk Show, កិច្ចពិភាក្សា ឬការបង្រៀនជាក្រុម ជាមួយមិត្តភ។
លក្ខណៈពិសេសនេះនឹងចាប់ផ្តើមដំណើរការនៅថ្ងៃនេះ (ថ្ងៃទី ១ ខែមីនា) ហើយគួរតែទៅដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងរយៈពេលមួយសប្តាហ៍។

អ្នកប្រើប្រាស់ ប្រាកដជាបានប្រើប្រាស់មុខងារផ្សាយផ្ទាល់របស់ Instagram កាន់តែច្រើនឡើង ៗ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ វេទិកានេះបានអនុញ្ញាតអោយអ្នកប្រើប្រាស់អាចផ្សាយផ្ទាល់ នៅលើអ៊ីនធឺណិត ហើយគេក៏អាចរក្សាទុកវានៅក្នុង IGTV ដើម្បីឱ្យពួកគេអាចមើលបានក្នុងរយៈពេល២៤ ម៉ោងទៀត។ នៅក្នុងខែតុលា Instagram ក៏បានពង្រីករយៈពេលនៃការផ្សាយផ្ទាល់អតិបរិមាដល់ ៤ ម៉ោង ពោលគឺកើនឡើងមួយម៉ោង។
ការពង្រីកចំនួនមនុស្សដែលអាចផ្សាយបន្ទផ្ទាល់ជាមួយគ្នា គឺជាវិធីមួយផ្សេងទៀតសម្រាប់creators អាចចូលជ្រាបដល់ទស្សនិកជន។ Instagram ក៏រំពឹងផងដែរថា មុខងារLive Rooms នឹងផ្តល់ឱ្យពួកគេនូវឱកាសបន្ថែមទៀត ដើម្បីរកប្រាក់ព្រោះលក្ខណៈពិសេសនេះអាចមានសក្តានុពលកាន់តែខ្លាំងឡើងៗ ។ អ្នកទស្សនាអាចទិញផលិលផលពីអ្នកផ្សាយផ្ទាល់ក្នុងកំឡុងពេលផ្សាយផ្ទាល់ ឬបរិច្ចាគប្រាក់ចំណេញរបស់ពួកគេទៅអ្នកផ្សព្វផ្សាយបានផងដែរ។

អ្នកប្រើប្រាស់អាចចាប់ផ្តើមចាក់ផ្សាយដោយអូសទៅឆ្វេងនិងរើសយកជម្រើសកាមេរ៉ាផ្ទាល់។ បន្ទាប់មកពួកគេនឹងត្រូវជ្រើសយករូបRooms iconបន្ទាប់មកជ្រើសរើសពាក្យថា guests to add – ពួកគេក៏អាចចាក់ផ្សាយជាមួយមនុស្សដែលបានស្នើសុំផ្សាយផ្ទាល់ជាមួយពួកគេឬអញ្ជើញ(Invite) ទៅកាន់មនុស្សផ្សេងទៀត។ សម្រាប់ អ្នកប្រើប្រាស់ដែលត្រូវបានបិទដោយ broadcastersនឹងមិនអាចមើលឃើញ នៅក្នុងបណ្តាញផ្សាយបន្តផ្ទាល់នោះទេ។ ហើយរាល់មុខងារទាំងអស់ដែលអាចប្រើបានសម្រាប់បណ្តាញផ្ទាល់ដូចជាreport ហើយនិងblock commentsនឹងមានចំពោះតែLive Rooms hostsតែប៉ុណ្ណោះ។
Source: www.engadget.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube