លោក Adam Mosseri ប្រធាន Instagram បានប្រកាសពីការផ្លាស់ប្តូរនៅលើគណនី Twitter របស់គាត់ថា Instagram ​នឹងបំពាក់មុខងារដែលអាចនឹងរំលឹកអ្នកប្រើឱ្យឈប់សម្រាក បន្ទាប់ពីពួកគេបានចំណាយពេលពី 10 ទៅ 30 នាទីជាមួយកម្មវិធី។ ហើយអ្នកប្រើអាចកំណត់រយៈពេលដែលចង់ចំណាយជាមួយកម្មវិធីសម្រាប់យរយៈពេលលេងម្តង។ បន្ទាប់ពីរយៈពេលបានកន្លងផុតទៅ វានឹងរំលឹកអ្នកប្រើឱ្យសម្រាក ហើយដកដង្ហើមវែងៗ។ វាជាឧបករណ៍សាមញ្ញមួយ ប៉ុន្តែជាឧបករណ៍មួយដែលអាចជួយអ្នកប្រើក្នុងការប្រយុទ្ធប្រឆាំងនឹងការញៀនប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នក។

បច្ចុប្បន្ន Instagram កំពុងសាកល្បងមុខងារនេះ ហើយប្រសិនបើអ្នកជាផ្នែកមួយនៃកំណែBeta អ្នកគួរតែទទួលបានការជម្រុញឱ្យកំណត់ពេលវេលាសម្រាករបស់អ្នកក្នុងរយៈពេលពីរបីថ្ងៃខាងមុខ។ ចំពោះការចេញផ្សាយចុងក្រោយ Mosseri និយាយថានឹងរំពឹងថាវានឹងទៅដល់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងខែធ្នូ ប៉ុន្តែច្បាស់ណាស់វានឹងអាស្រ័យលើរបៀបដែលការធ្វើតេស្តដំបូងទាំងនេះដំណើរការ

Source:www.androidpolice.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports