ការចាប់ផ្តើម
ហ្គេមដែលខ្ញុំចង់ណែនាំសម្រាប់អ្នករាល់គ្នានៅថ្ងៃនេះគឺហ្គេម”Identity V” ។ សព្វថ្ងៃហ្គេមបាញ់ប្រហារនិងហ្គេមទូរស័ព្ទចល័តប្រភេទ Moba បានក្លាយជាហ្គេមទូរស័ព្ទចល័តដ៏ពេញនិយមមួយ ប៉ុន្តែរបៀបនៃការលេងហ្គេមនេះ គឺលក្ខណៈខុសគ្នាពីហ្គេមដែលមានប្រជាប្រិយខផ្សេងទៀត។ តែសម្រាប់ប្រភេទបែបតាមដាន ឬសើបអង្កេត ខ្ញុំនឹងបង្ហាញអ្នកដូចខាងក្រោមនេះ។

Background
មុនពេលយើងចាប់ផ្តើមលេងហ្គេម ជាដំបូងយើងគួរយល់ដឹងពីbackgroundហ្គេមខ្លះៗ។ នៅពេលចាប់ផ្តើមហ្គេម យើងនឹងមានអ្នកស៊ើបអង្កេតម្នាក់ ដែលបានរកឃើញលិខិតអញ្ជើញមួយ ដែលមានទៅដោយប្រាក់រង្វន់ជាច្រើនខាងក្នុង។ ខណៈដែលអ្នកសើបអង្កេតម្នាក់នោះ កំពុងតែជួបស្ថានភាពហិរញ្ញវត្ថុមិនល្អ ហេតុនេះគាត់ក៏សុខចិត្តទទួលយកប្រាក់វង្វន់នោះ។ ហើយនៅពេលដែលគាត់បើកឡានចាស់ ដើម្បីចាប់ផ្តើមសើបអង្កេតនៅកន្លែងមួយ, គាត់បានរកឃើញថា អ្វីៗមិនមានលក្ខណៈសាមញ្ញដូចអ្វីដែលគាត់បានគិតនោះទេ។

បន្ទាប់ពីមកគាត់ដើរចូលទៅខាងក្នុងផ្ទះមួយ គាត់បញ្ឆេះចង្កៀង ហើយគាត់បានរកឃើញភស្តុតាំងមួយចំនួនដែលអាចជាតម្រុយ។ អ្នកស៊ើបអង្កេតបានប្រើសមត្ថភាព“ ស្រមៃទៅមើលទិដ្ឋភាពនៃព្រឹត្តិការណ៍”។ បន្ទប់ពីបានសើបអង្កេតមួយរយៈ គាត់បានរកឃើញមូលដ្នានក្រោមដីមួយ ហើយក៏បានរឃើញកំណត់ហេតុប្រចាំថ្ងៃបន្ថែមទៀត។ ដោយសារតែដំណើរការនៃការស្វែងរកតម្រុយ ត្រូវធ្វើឡើងក្នុងរយៈពេលយូរ អ្នកស៊ើបអង្កេតក៏បានសំរាកនៅលើសាឡុងនៅក្នុងបន្ទប់។ នៅពេលគាត់ភ្ញាក់ឡើង គាត់បានដើរក្នុងបន្ទប់ម្តងមួយជំហានៗ ពេលនោះយើងនឹងអាចឃើញពីgame mode, វគ្គនីមួយៗរបស់ហ្គេមដែលលោតអោយយើងឃើញបន្តិចម្តង ៗ។

Gameplay
របៀបនៃការលេងហ្គេម“ Identity V” គឺសាមញ្ញណាស់។ ដោយក្នុងហ្គេមនេះ យើងលេងជាលក្ខណៈPlayer Vs Player។ មានអ្នកលេងចំនួន៥នាក់ ដោយ៤នាក់លេងជាsurvivor ខណៈដែលម្នាក់ទៀតលេងជាHunter។ នៅពេលដែលយើងជ្រើសរើសយក Survivor, ទំាំងអ្នកលេងជាsurvivor និង Hunter នឹងបង្ហាញខ្លួនខ្លួននៅទីតាំងកន្លែងកើតហេតុផ្សេងគ្នា។ សម្រាប់អ្នកលេងជាSurvivor មានតូនាទីត្រូវស្វែងរកម៉ាស៊ីនcipher ដើម្បីផ្លាល់ប្តូរ។ មានកន្លែងដាក់ម៉ាស៊ីនសរុបចំនួន ៧ កន្លែងដោយអ្នកលេងត្រូវទៅដល់កន្លែងម៉ាសុីន៥ ក្នុងចំណោម៧។ ម្យ៉ាងយ៉ាហោចណាស់ Survivor ៣នាក់ត្រូវតែជាអ្នកដែលអាចរត់ទៅដល់កន្លែងម៉ាសុីនគ្រប់៥កន្លែង មុខការមកដល់នៃHunter ដើម្បីយកជ័យជំន្នះ។

នៅពេលដែលយើងជ្រើសរើសយកHunter, យើងក៏នឹងត្រូវអាចជ្រើសរើសយកជំនាញពិសេសក្នុងកំឡុងពេលត្រៀម។ តួនាទីរបស់Hunter ត្រូវដេញកម្ចេចSurvivor យ៉ាងហោចណាស់បាន៣នាក់ ទើបអាចទទួលបានជ័យជម្នះ។ ការលេងហ្គេមហាក់ដូចជាសាមញ្ញដូចជា ឆ្មាចាប់កណ្តុរ។ នៅពេលដែលយើងដើរតួជាSurvivor, យើងត្រូវវាយយកប្រអប់លេខសម្ងាត់ ពេលខ្លះHunter នឹងមកទាន់ ដែលទាមទារអោយយើងជាSurvivor ត្រូវរត់គេចអោយឆ្ងាយតាមតែអាចធ្វើទៅបាន។ មានប្រអប់ខ្លះ ដែលយើងអាចបើកបាន។ បន្ទាប់ពីបានបើកប្រអប់ហើយ យើងតែត្រូវតែប្រយ័ត្ន ដោយសារតែវាមានសម្លេងលឺខ្លាំង នៅពេលបើកប្រអប់។ ដូច្នេះអ្នកចាំបាច់ត្រូវយកចិត្តទុកដាក់លើតំបន់ជុំវិញ។

នៅពេលដែលយើងដើរតូជាHunter, យើងនឹងមានitemsល្អជាង និងមានសមត្ថភាពខ្លាំងជាង itemរបស់ survivor ។ ឧទាហរណ៍ដូចជាជំនាញ “ស្តាប់” របស់Hunter អាចអោយគេរកឃើញSurvivor ទាំងអស់។ នៅពេលដែលSurvivor បរាជ័យក្នុងការលួចយកលេខកូដអគ្គិសនី ពេលនោះHunter នឹងអាចលឺសំលេង ហើយនឹងអាចកំណត់ទីតាំងរបស់Survivor យ៉ាងឆាប់រហ័ស។

ក្នុងពេលជាមួយគ្នានេះដែរ តួអង្គនីមួយៗនៅក្នុងហ្គេម ក៏មានជំនាញផ្សេងៗគ្នាផងដែរ ឧទាហរណ៍ Doctor អាចព្យាបាលខ្លួនឯង។ តួអង្គមេកានិចអាចឌិគ្រីបម៉ាស៊ីនគ្រីបស៊ីឃ្យូរីសឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។
ការវាយតំលៃ
នៅក្នុងហ្គេម “Identity V” នេះ យើងឃើញថា ការចាប់ផ្តើមមានភាពលំបាកបន្តិច។ ប៉ុន្តែការបញ្ចប់ពិតជាគួរអោយទាក់ទាញ។ ហ្គេមមិនទាមទារអោយយើងបញ្ចូលទឹកប្រាក់នោះទេ។ វាជាហ្គេមមិនមានគូប្រជែងច្រើន ហើយចំនួនអ្នកលេងហ្គេមនេះក៏កើនឡើងផងដែរ។ ប៉ុន្តែក៏មានចំណុចខ្វះខាតនៅក្នុងហ្គេដែរ។ ទីមួយ បញ្ហាខ្វះខាតធំបំផុតគឺតុល្យភាពនៃតួអង្គនីមួយៗ។ ទិដ្ឋភាពនេះត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរនាពេលអនាគត។ ហ្គេមនេះក៏សាកសមសម្រាប់លេងជាមួយមិត្តភក្តិផងដែរ។

សរុបសេចក្តី
“ Identity V” ត្រូវបានគេអោយ ៨ ពិន្ទុ។ ដោយផ្អែកទៅលើរបៀបនៃការលេងហ្គេម មានលក្ខណៈសាមញ្ញ និងងាយយល់ គឺប្រៀបាននឹងឆ្មាចាប់កណ្តុរ។ ហើយយើងក៏អាចជាមួយនឹងមិត្តិភក្តិ ដោយបង្កើតជាTeamផងដែរ។ ខ្ញុំសូមadviseហ្គេមដល់អ្នកទាំងអស់គ្នាដែរ។
តំណរភ្ជាំប់សម្រាប់ការទាញយកហ្គេម Identity V
Android: https://reurl.cc/raKgEO
iOS: https://reurl.cc/MZMAzL
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web៖ https://cfu-esports.com/
FB Page៖ CFU E-Sports League Cambodia
YouTube៖ CFU E-Sports League Cambodia – YouTube