សូម្បីតែរដ្ឋាភិបាល និងសាជីវកម្មជុំវិញពិភពលោកច្របាច់កសេដ្ឋកិច្ចរុស្ស៊ី តាមរយៈការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុដ៏តឹងរ៉ឹងកាន់តែខ្លាំងឡើងសម្រាប់ការលុកលុយរបស់ប្រទេសជិតខាងគឺអ៊ុយក្រែនក៏ដោយ ក៏ប្រទេសមួយចំនួនក្នុងប្រទេសទៀតបានដាក់ទណ្ឌកម្មលើរុស្ស៊ីបន្ថែមទៀត ដោយចង់អោយគេទាត់រុស្សុីចេញពីបណ្តាញអ៊ីនធឺណិតទាំងស្រុង។

កាលពីថ្ងៃចន្ទ មន្ត្រីអ៊ុយក្រែនមួយគូបានដាក់ញត្តិទៅ ICANN (the Internet Corporation for Assigned Names and Numbers) ក៏ដូចជាមជ្ឈមណ្ឌលសម្របសម្រួលបណ្តាញ Réseaux IP Européens (RIPE NCC) ដើម្បីដកហូតAddress “.ru”, “.рф” និង ” .su ។ ពួកគេក៏បានស្នើសុំឱ្យម៉ាស៊ីនមេ root នៅទីក្រុងមូស្គូ និងសាំងពេទឺប៊ឺគត្រូវបិទ — ដែលអាចបំផ្លាញគេហទំព័រមិនអាចដំណើរការបាន។ កាលពីថ្ងៃព្រហស្បតិ៍ ICANN បានឆ្លើយតបនឹងសំណើនេះដោយលើកឡើងថា ការធ្វើដូច្នេះមិនស្ថិតក្នុងវិសាលភាពនៃបេសកកម្មរបស់ ICANN ហើយថាវាមិនអាចធ្វើបានឡើយ។
Source: www.engadget.com