ចាប់តំាំងពីទទួលទណ្ឌកម្មពីសហរដ្ឋអាមេរិច ក្រុមហ៊ុនHuawei បានបង្កើតប្រតិបត្តិការ HarmonyOS ដោយខ្លួនឯង។ សម្រាប់ក្រុមហ៊ុនHuawei ប្រព័ន្ធប្រតិបត្តិការHarmony OS នេះនឹងមិនបង្កើតឡើងសម្រាប់តែស្មាតហ្វូននិងថេប្លេតនោះទេ តែក្រុមហ៊ុនក៏គ្រោងនឹងយកប្រព័ន្ធនេះដាក់អោយដំណើរការជាមួយនាឡិកានឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះឆ្លាតវៃផ្សេងទៀតផងដែរ។

ម្យា៉ងបើតាមមន្រ្តីក្រុមហ៊ុនម្នាក់បានលើកឡើងថា HarmonyOS នឹងមិនត្រឹមតែជំនួសប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះទេនាពេលខាងមុខ វាក៏នឹងក្លាយជាប្រព័ន្ធប្រតិបត្តិការដ៏ល្អមួយសម្រាប់ក្រុមហ៊ុនស្មាតហ្វូនផ្សេងទៀតផងដែរ។ ខណៈដែលHaiwei កំពុងតែព្យាយាមកែតម្រូវនិងអភិវឌ្ឍន៍ប្រព័ន្ធរបស់ខ្លួន ទំាងលក្ខណៈសម្បតិ្ត និងinterface​ អោយប្រសើរជាងមុន ប្រាកដណាស់ដែលថាក្រុមហ៊ុនផលិតស្មាតហ្វូន Android នឹងចាប់ដៃជាមួយក្រុមហ៊ុន Huaweiក្នុងការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិនេះ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports