ដូចដែលយើងបានដឹងហើយថាស្មាតហ្វូន Huawei Watch GT 2 Pro មិនមានវិធីដើម្បីឆ្លើយតបសារ SMS ចូលទេប៉ុន្តែមានកម្មវិធីថ្មីមួយដែលអាចធ្វើបាន។ វាជាកម្មវិធីដៃគូសម្រាប់Mood Messengerនិងផ្តល់ការឆ្លើយតបរហ័សជាមួយនឹងជំរើសដែលបានកំណត់ជាមុន។អ្វីដែលគួរឲ្យគាប់សម្គាល់គឺជំនួសសម្រាប់សារSMSនិងMMSរបស់ទូរស័ព្ទអ្នកវាមិនដំណើរការជាមួយកម្មវិធីដើមរបស់ទូរស័ព្ទទេ។
នៅពេលដែលអ្នកអានសារ៥ ចុងក្រោយនៅលើប្រអប់ហើយមាន២ប្រភេទដែលបាន គាំទ្រដល់អ្នកសម្រាប់ធ្វើការឆ្លើយតបទៅវិញដោយជ្រើសរើសពីសញ្ញាអារម្មណ៍(Emoji)ជាច្រើននិងចម្លើយមួយចំនួនដែលបានមាន។មិនមានKeyboardទេដូច្នេះការឆ្លើយ តបលម្អិតបន្ថែមនឹងត្រូវវាយបញ្ចូលលើទូរស័ព្ទ។កម្មវិធីដៃគូនាឡិកាអាចត្រូវបានមិនបានដំណើរការតាមតំបន់មួយចំនួនពីព្រោះយើងមិនអាចរកវាឃើញនៅក្នុង Huawei App Galleryទេ។
MadSEVEN ជាអ្នកបង្កើតកម្មវិធីនេះឡើង ហើយក៍ជាក្រុមហ៊ុននៅពីក្រោយ Apolo Launcher, Apolo Browser និងកម្មវិធីផ្សេងទៀតជាច្រើន។ Launcher ហាក់ដូចជាត្រូវបានដកចេញពីGoogle Play Storeដោយសារហេតុផលអ្វីក៏ដោយប៉ុន្តែនៅតែអាចរកបាននៅលើ App Gallery ។
ប្រភព៖ gsmarena
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia