ថ្មីៗនេះ ក្រុមហ៊ុនHuaweiបានប្រកាសថា ខ្លួននឹងបង្ហាញម៉ូឌែលថ្មីHuawei nova 8 SE នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខនេះ នៅប្រទេសចិន។ ការប្រកាសរបស់ក្រុមហ៊ុន Huawei នៅលើ Weibo ក៏បានបញ្ជាក់ថា nova 8 SE នឹងមានបំពាក់នូវកាមេរ៉ាខាងក្រោយចំនួនបួនគ្រាប់ ហើយមានស៊ុមជុំវិញមានផ្ទៃរាបស្មើស្រដៀងនឹង iPhone 12។

ក្រុមហ៊ុន Huawei មិនទាន់បានបង្ហាញអំពីលក្ខណៈពិសេសពេញលេញនៃ nova 8 SE នៅឡើយទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមថាស្មាតហ្វូននេះនឹងបំពាក់នូវអេក្រង់ទំហំ 60Hz FHD+ និងដំណើរការដោយបន្ទះឈីបពីរផ្សេងគ្នាគឺ Dimensity 720 and Dimensity 800U ភ្ជាប់ដោយថាមពលថ្ម៣,៨០០ mAh ផងដែរ។