ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ត្រូវបានគេរាយការណ៍ថាគ្រោងនឹងបង្កើតកុំព្យូទ័រលើតុមួយនៅចុងឆ្នាំនេះ។ ហើយកុំព្យូទ័រលើតុពីក្រុមហ៊ុន Huawei នេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Kunpeng 920 របស់ក្រុមហ៊ុន Huawei ខ្លួនឯងផ្ទាល់ផងដែរ រួមជាមួយ GPU របស់ក្រុមហ៊ុន AMD ឈ្មោះថា Radeon R7 430 ។ កុំព្យូទ័រលើតុរបស់ Huawei នឹងបំពាក់មកជាមួយ RAM ទំហំ 8GB DDR4-2666 និងអង្គផ្ទុកទិន្នន័យ SSD ទំហំ 256GB។ ហើយវានឹងមានភ្ជាប់មកជាមួយឧបករណ៍រក្សាទុកទិន្នន័យមួយ (Disk Drive), ក្តាចុច, Mouse និងPower Supply ថាមពល 180W ផងដែរ។ កុំព្យូរទ័រលើតុនេះអាចនឹងមានអេក្រង់ទំហំ 23.8-inch ដែលអាចប្រើប្រាស់សម្រាប់ការងារឬអាជីវកម្មផ្សេងៗបាន។
ស្របពេលជាមួយគ្នានេះដែរក្រុមហ៊ុន Huawei បាននាំមុខទីផ្សារទូរស័ព្ទស្មាតហ្វូនចិនម្តងទៀតដោយមានចំណែកទីផ្សារ 45%នៅក្នុងត្រីមាសទី3 ដោយសារសន្ទុះនៃការលក់កើនឡើង 6% រៀងរាល់ត្រីមាស។
Credit Image: scmp
ប្រភព៖ timesnownews
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League