ស្មាតហ្វូន Huawei Mate X2 ត្រូវបានលេចចេញនៅលើគេហទំព័រវិញ្ញាបនប័ត្រ TENAA ដែលអាចជាទូរស័ព្ទម៉ូឌែលចុងក្រោយរបស់ក្រុមហ៊ុន Huawei
ស្មាតហ្វូន Huawei Mate X2 ជាអ្នកស្នងតំណែងទូរស័ព្ទដែលអាចបត់បានជំនាន់មុន ត្រូវបានលេចចេញនៅលើគេហទំព័រវិញ្ញាបនប័ត្រ TENAA របស់ប្រទេសចិន ដែលមានលេខម៉ូដែល TET-AN00 និង TET-AN10 ។ កាលពីដើមខែនេះលេខម៉ូដែលដដែលត្រូវបានគេប្រទះឃើញនៅលើគេហទំព័រ Compulsory Certification of China ។  ទូរស័ព្ទ Huawei Mate X2 ត្រូវបានគេរំពឹងថា វានឹងភ្ជាប់មកជាមួយប្រព័ន្ធ 5G ព្រមទំាងអាចគាំទ្រការសាកថ្មបានលឿន 66W ។ បន្ថែមពីនេះ ទូរស័ព្ទប្រភេទនេះ ទំនងអាចនឹងមានស៊ីមពីរនិងថាមពលខ្លាំងផងដែរ ។ យ៉ាងណាមិញ Huawei Mate X2អាចមាន refresh rate ដល់ទៅ ១២០ ហឺត, HiSilicon Kirin 9000 SoC, Wi-Fi 6 និង Bluetooth 5.1 ។ វាក៏បានភ្ជាប់មកជាមួយ sensor ស្កេនមេដៃស្ថិតនៅផ្នែកចំហៀងនិងមានអេក្រង់ OLED ផងដែរ ។ ទូរស័ព្ទនេះអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការ EMUI 11 ដែលមានមូលដ្ឋានលើប្រព័ន្ធប្រតិបត្តិការ Android ១០ ។ បើតាមការចុះបញ្ជីរនៅលើ ហទំព័រវិញ្ញាបនប័ត្រ TENAA ដដែលនោះបានបង្ហាញផងដែរថា ទូរស័ព្ទ Huawei Mate X2 នេះភ្ជាប់មកជាមួយអេក្រង់ទំហំ […]

Written by Heaur

11/23/2020

ស្មាតហ្វូន Huawei Mate X2 ជាអ្នកស្នងតំណែងទូរស័ព្ទដែលអាចបត់បានជំនាន់មុន ត្រូវបានលេចចេញនៅលើគេហទំព័រវិញ្ញាបនប័ត្រ TENAA របស់ប្រទេសចិន ដែលមានលេខម៉ូដែល TET-AN00 និង TET-AN10 ។ កាលពីដើមខែនេះលេខម៉ូដែលដដែលត្រូវបានគេប្រទះឃើញនៅលើគេហទំព័រ Compulsory Certification of China ។ 

ទូរស័ព្ទ Huawei Mate X2 ត្រូវបានគេរំពឹងថា វានឹងភ្ជាប់មកជាមួយប្រព័ន្ធ 5G ព្រមទំាងអាចគាំទ្រការសាកថ្មបានលឿន 66W ។ បន្ថែមពីនេះ ទូរស័ព្ទប្រភេទនេះ ទំនងអាចនឹងមានស៊ីមពីរនិងថាមពលខ្លាំងផងដែរ ។ យ៉ាងណាមិញ Huawei Mate X2អាចមាន refresh rate ដល់ទៅ ១២០ ហឺត, HiSilicon Kirin 9000 SoC, Wi-Fi 6 និង Bluetooth 5.1 ។ វាក៏បានភ្ជាប់មកជាមួយ sensor ស្កេនមេដៃស្ថិតនៅផ្នែកចំហៀងនិងមានអេក្រង់ OLED ផងដែរ ។ ទូរស័ព្ទនេះអាចដំណើរការលើប្រព័ន្ធប្រតិបត្តិការ EMUI 11 ដែលមានមូលដ្ឋានលើប្រព័ន្ធប្រតិបត្តិការ Android ១០ ។

បើតាមការចុះបញ្ជីរនៅលើ ហទំព័រវិញ្ញាបនប័ត្រ TENAA ដដែលនោះបានបង្ហាញផងដែរថា ទូរស័ព្ទ Huawei Mate X2 នេះភ្ជាប់មកជាមួយអេក្រង់ទំហំ ៦.៥ អ៊ីញនិងថាមពលថ្ម ៣.៩០០mAh ព្រមទំាំងមានទំហំ ១៦២.៣១ × ៧៥.០x៨.៥៨ ម​ ផងដែរ។

Source: gadgets.ndtv.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

Related Articles

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

Microsoft បានបញ្ចប់ជីវិត Internet Explorer បាត់ទៅហើយ

អ្នកប្រើប្រាស់ដែលព្យាយាមចូលប្រើ Internet Explorer ចាប់ពីថ្ងៃនេះ នឹងត្រូវបានបង្វែរទៅរក Microsoft Edge ដែលជាកម្មវិធីរុករកតាមអ៊ីនធឺណិតដ៏ទំនើបរបស់ក្រុមហ៊ុន …