ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Huawei មកពីប្រទេសចិន បានធ្វើការប្រកាសចេញនូវ ទូរសព្ទឆ្លាតលំដាប់កំពូលត្រកូលស៊េរី Mate ថ្មីៗដែលមានដូចជា Mate 40, Mate 40 Pro, Mate 40 Pro+ និង Mate 40 ។
តម្លៃនិងការចេញលក់របស់ Huawei Mate 40 Pro
Mate 40 Pro ត្រូវបានដាក់លក់នៅថ្ងៃទី ២២ ខែតុលាឆ្នាំ ២០២០ រួមជាមួយនឹង Mate 40 និង Mate 40 Pro Plus ។ សម្រាប់តម្លៃរបស់ Mate 40 Pro មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយទេហើយវាក៏មានដាក់លក់នៅតាមតំបន់ផងដែរ Mate 40 Pro មានទំហំផ្ទុក 256GB និងRAMទំហំ 8GB ហើយបង្កើតមកជាមួយជម្រើសពណ៌ខ្មៅ, ស និងទឹកក្រូច ក៏ដូចជាបំពាក់មកជាមួយអេក្រង់លាតកោងទំហំ 6.67 អ៊ីញ ប្រភេទ OLED អាចបង្ហាញរូបភាពក្នុងកម្រិត 2772 x 1344px ជាមួយកម្រិតដង់ស៊ីតេអេក្រង់ 456ppi និងអាចគាំទ្រអេក្រង់ Refresh Rate 90Hz ផងដែរ។

កាមេរ៉ា
ក្រុមហ៊ុន Huawei បានបំពាក់ម៉ាស៊ីនថត Mate 40 Pro មានទំហំ 12 MP, f / 3.4 ដែលមានភ្ជាប់មកជាមួយនូវ PDAF, OIS, និងការ Zoom 5 ដង។លេនទូលាយទំហំ 20MP f/1.8, លេនពង្រីក Periscope ទំហំ 12MP អាច Zoom Optical បាន 5 ដង និងសេនស័រជំនួយទៅលើផ្នែកចាក់ពណ៌។

ផ្នែកថាមពលថ្ម
Huawei Mate 40 Pro បានផលិតភ្ជាប់មកជាមួយថាមពលថ្មទំហំ 4,400mAh អាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 65W ក៏ដូចជាបច្ចេកវិទ្យាសាកថ្មឥតខ្សែផងដែរ។

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖ https://cfu-esports.com/
ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League