ក្រុមហ៊ុន Huawei បានចេញផ្សាយនូវការប្រកាសមួយស្តីពីទូរស័ព្ទប្រភេទថ្មីរបស់ខ្លួន តែបើតាមវិស្វកររបស់ខ្លួនម្នាក់ បានពន្យល់ពីគុណសម្បត្តិនៃបច្ចេកវិទ្យាកែវថត (Free Form Lens) នៅលើ Mate 40 Proប្រភេទថ្មីនោះ ។ វាជាបច្ចេកវិទ្យាដែលមានការលំបាកក្នុងបង្តើត ប៉ុន្តែយើងនៅតែអាចបង្តើតបាន។

ទម្រង់ Free Form Lensនេះគឺមានលក្ខណៈពិសេសជាច្រើននៅលើ Mate 40 Pro ។ ជំនួសឱ្យការប្រើ spherical ឬ aspherical, កាមេរ៉ា20MP ultrawide ដែលបានបំពាក់លើទូរស័ព្ទ Mate 40 Pro អាចអោយគេប្រើ asymmetrical lens ក្នុងគ្រប់ស្ថានភាព មិនថាពេលថ្ងៃ ឬុយប់ ថតបានយ៉ាងច្បាស់ល្អ។ យ៉ាងណាមិញ ក្រុមហ៊ុនក៏នៅតែព្យាយាមដោះស្រាយបញ្ហាមួយនៅម៉ាស៊ីនថតរបស់ទូរស័ព្ទនោះគឺ distortion.

យ៉ាងណាក្តី យើងឃើញថាស្មាតហ្វូននាពេលបច្ចុប្បន្ននេះគឺមានទម្ងនធ្ងន់ ដូច្នេះ ទម្រង់ Free Form Lens នឹងជួយជួយកាត់បន្ថយទម្ងន់អោយទូរស័ព្ទស្រាលជាងមុននិងស្តើងជាងមុន។ នោះគឺដោយសារតែទម្រង់ Free Form Lens នេះត្រូវការធាតុផ្សំតិចជាងមុន។ លើសពីនេះទៅទៀត បច្ចេកវិទ្យា lens ថ្មីនេះក៏នឹងធ្វើឱ្យមានពន្លឺបន្ថែមចូលទៅកាន់Sensor ដែលជួយធ្វើអោយប្រសើរឡើងនូវដំណើរការនិងគុណភាពរបស់កាមេរ៉ាផងដែរ។