Leica បានធ្វើការជាមួយក្រុមហ៊ុន Huawei អស់រយៈពេលជាយូរមកហើយនៅក្នុងទីផ្សារស្មាតហ្វូន។ ទោះយ៉ាងណាក៏ដោយ កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទំាំងពីរនេះដើរដល់ទីបញ្ចប់ហើយ។ គេនិយាយថាស៊េរី P50 គឺជាឧបករណ៍ចុងក្រោយដែលក្រុមហ៊ុនHuawei បានអភិវឌ្ឍកាមេរ៉ារបស់ខ្លួនជាមួយLeica ។

ការអះអាងដែលថាLeicaនិងក្រុមហ៊ុន Huawei នឹងត្រូវបែកគ្នា គឺត្រូវបានរាយករណ៍ដោយអ្នកសរសេរពត៌មាន “@ RODENT950” នៅលើ Twitter ។ បច្ចុប្បន្ននេះ Leica ​កំពុងតែស្វែងរកដៃគូអាជីវកម្មថ្មីនៅក្នុងទីផ្សារស្មាតហ្វូន។ បេក្ខជនលេចធ្លោត្រូវបានគេនិយាយថាជាក្រុមហ៊ុន Xiaomi, Honor ឬSharp។ 

ការសហការគ្នារវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Leica បានបង្កើតនូវកាមេរ៉ាស្មាតហ្វូនដែលមានគុណភាពខ្ពស់និងមានសមត្ថភាពខ្ពស់។ ដូច្នេះអាចនិយាយបានយ៉ាងងាយថាវានឹងក្លាយជាស្ថានភាពសោកសៅមួយ ដែលក្រុមហ៊ុនទំាំង២បានបញ្ចប់កិច្ចសហប្រតិបត្តិការនេះ។ ទោះបីជាមិនមានព័ត៌មានជាក់លាក់អំពីមូលហេតុនៃការបែកគ្នាដែលអាចកើតមានក៏ដោយ លទ្ធភាពដំបូងគឺការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុន Huawei ។

Source: www.somagnews.com

ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
CFU E-Sports League Cambodia
Web : https://cfu-esports.com/
FB Page : CFU E-Sports League Cambodia
YouTube : CFU E-Sports League Cambodia – YouTube
Telegram: https://t.me/cfu_esports