បើតាមក្រុមហ៊ុន Huawei បានអោយដឹងថា ខ្លួននៅតែបន្តបង្កើតប្រពន្ធប្រតិបត្តិការ Harmony OS ផ្ទាល់ខ្លួន បើទោះបីជាមានការផ្លាស់ប្តូរប្រធានាធិបតីអាមេរិកថ្មីក៏ដោយ ក៏ក្រុមហ៊ុន Huawei មិនអាចរំពឹងតែទៅលើ Google Services តែមួយបាននោះទេ។

យោងតាមលោកWang Chenglu ដែលជាប្រធានផ្នែក software ប្រចាំ Huawei Consumer Business Group បានបង្ហើបឱ្យដឹងថាបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Huawei កំពុងតែប្រឹងប្រែងធ្វើការការបង្កើតប្រព័ន្ធ ecosystem ដើម្បីធ្វើអោយប្រពន្ធប្រតិបត្តិការ Harmony កាន់តែប្រសើរឡើងជាងមុន។

នាយកប្រតិបត្តិរូបនេះបានបន្តថាប្រហែលជា ៩០ ភាគរយនៃស្មាតហ្វូនរបស់ក្រុមហ៊ុនបានត្រៀមខ្លួនសម្រាប់ការធ្វើបច្ចុប្បន្នភាពរួចហើយ។ ដូចនេះ ក្រុមហ៊ុននឹងអាចប្រើប្រាស់ប្រពន្ធប្រតិបត្តិការរបស់ខ្លួនបាន ហើយក្រុមហ៊ុនក៏កំពុងឆ្ពោះទៅរកការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងពិភពស្មាតហ្វូនផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងដាក់អោយដំណើរការសាកល្បងជាលើកដំបូងនូវប្រព័ន្ធប្រតិបត្តិការ Harmony OS beta របស់ខ្លួននៅថ្ងៃទី១៨ ខែធ្នូ ខាងមុខនេះ។
Source: www.gsmarena.com/huawei