ដោយបានផ្តាច់ទំនាក់ទំនងជាមួយ Play Store ដោយសារតែភាពតានតឹងជាមួយអាមេរិច ពេលនេះក្រុមហ៊ុន Huawei បានពង្រីកសេវាកម្មរបស់ខ្លួន ដើម្បីទាក់ទាញអ្នកប្រើប្រាស់និងអ្នកអភិវឌ្ឍន៍កម្មវិធី អោយមកប្រើប្រាស់និងអភិវឌ្ឍន៍កម្មវិធីនៅលើ app store របស់ខ្លួន។ ក្រុមហ៊ុនបានប្រកាសថាខ្លួនបានយល់ព្រមលើកម្មវិធីផ្តល់ហិរញ្ញប្បទានពិសេសមួយដល់អ្នកអភិវឌ្ឍន៍កម្មវិធី ដែលបានបង្កើតកម្មវិធីនានានៅលើ app storeរបស់ខ្លួនគឺ AppGallery ។

ក្រុមហ៊ុន Huawei ក៏ចង់ធ្វើការជាមួយអ្នកអភិវឌ្ឍន៍សូហ្វវែរ (software developers) ដើម្បីអភិវឌ្ឍហ្គេម ដោយផ្តល់ជូនមួយពាន់អឺរ៉ូសម្រាប់ហ្គេមចំនួន ៣០ ដែលល្អបំផុតផងដែរ។ គោលបំណងចម្បងនៃការផ្តល់ជូននេះ ហៅថា Huawei Ad Platform គឺដើម្បីព្យាយាមទាក់ទាញចំណាប់អារម្មណ៍របស់អ្នកអភិវឌ្ឍន៍។ ម៉្យាងវិញទៀតអ្នកអភិវឌ្ឍន៍ (developers) នឹងទទួលបានអត្ថប្រយោជន៍ពិសេសដូចជាការចែករំលែកប្រាក់ចំណូលចំនួន ៨៥% ក្នុងការទិញកម្មវិធីនិងឱកាសដើម្បីទទួលបានការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ហ្គេមរបស់ពួកគេក្នុងរយៈពេលពីរឆ្នាំដំបូង។

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនមានបញ្ហាជានឹងសេវាកម្មរបស់ GOOGLE ដោយតែបម្រាមរបស់សហរដ្ធអាមេរិច ដែលតម្រូវអោយក្រុមហ៊ុនត្រូវបង្តើតនូវ App Store ផ្ទាល់ខ្លួនមួយ យ៉ាងណាមិញវាត្រូវការពេលវេលាច្រើនសម្រាប់កែលំអ និងអភិវឌ្ឍន៍បន្តទៀត។
Source: www.somagnews.com