ក្រុមហ៊ុន Huawei កំពុងតែដុតដៃដុតជើងក្នុងការបង្កើតកម្មវិធី app store របស់ខ្លួនដែលមានឈ្មោះថា AppGallery អោយកាន់តែមានភាពទាក់ទាញឡើង ដោយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះបានព្យាយាមទាក់ទាញអាជីវកម្មតាមអនឡាញ និងអ្នកបង្កើតកម្មវិធីអោយចូលរួមជាមួយខ្លួន ដោយក្រុមហ៊ុនបានប្រកាសដាក់ឱ្យប្រើប្រាស់នូវឧបករណ៍ផ្សព្វផ្សាយថ្មីមួយដែលមានឈ្មោះថា Ads Kit ស្របពេលដែលក្រុមហ៊ុន រំពឹងថា Ads Kit នឹងជាទម្រង់ដែលអាចផ្តល់ប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មដល់អ្នកអភិវឌ្ឍន៍។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ, ក្រុមហ៊ុន Huawei បានប្រកាសថា ម្ចាស់កម្មវិធីនឹងទទួលបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មរហូតដល់ទៅ ៩០% ខណៈដែលក្រុមហ៊ុនApple ផ្តល់ឱ្យអ្នកអភិវឌ្ឍន៍របស់ខ្លួនបានត្រឹមតែ ៧០% តែប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុននឹងបែងបែកជាបីជំហាន -ជំហានទីមួយគឺសម្រាប់ក្រុមហ៊ុនដែលមិនទាន់ត្រូវបានប្រើប្រាស់ AppGallery និង HMS, ទីពីរគឺសម្រាប់កម្មវិធីដែលមាននៅលើ storeហើយ, ប៉ុន្តែមិនទាន់ត្រូវបានបញ្ចូលអោយកានតែស៊ីជម្រៅទៅក្នុងទូរស័ព្ទ ចំណែកឯកទីបីគឺសម្រាប់ការចុះឈ្មោះជាលក្ខណៈហាងទំនិញធំៗ ភៅជនីដ្ឋាន ឬជាលក្ខណៈសេវាកម្មក្រុមហ៊ុន។

វាជាពេលវេលាមួយដែលអ្នកអភិវឌ្ឍន៍ភាគច្រើនមានភាពរីករាយដោយអាចទទួលបានប្រាក់ចំណូលបន្ថែម ខណៈដែលក្រុមហ៊ុន Huawei កំពុងបោះជំហានទៅមុខ ដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ីរបស់ខ្លួននិងធ្វើឱ្យវាកាន់តែមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់។ យ៉ាងណាមិញ ឱកាសដែលក្រុមហ៊ុន Google អាចធ្វើការជាមួយក្រុមហ៊ុន Huawei បានគឺមានតិចតួចណាស់ ហេតុនេះវាតម្រូវអោយក្រុមហ៊ុនHuawei ត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធី app store របស់ខ្លួនសម្រាប់អតិថិជន។
Source: www.gsmarena.com
ដើម្បីអានពត៌មានបច្ចេកវិទ្យាថ្មីបន្ថែម៖https://cfu-esports.com/ ឬ ចូលទៅកាន់ FB Page៖ CFU E-Sports League Cambodia